នាង ផា​មេ​ឡា អ៊ែន​ឌឺ​សុន ព្រលះ​អង់គ្លេស ១០០​ៗ រឿង​ចាប់ខ្លួន​លោក​អាសាញ និង​ហៅ​ចក្រភព​អង់គ្លេស​ថា “​ឆ្កែ​របស់​អាមេរិក​”

219
ចែករម្លែក
  • 7
    Shares

​នាង ផា​មេ​ឡា អ៊ែន​ឌឺ​សុន (Pamela Anderson) បាន​វាយប្រហារ​ពាក្យសម្តី​ខ្លាំងៗ​ទៅលើ​ចក្រភព​អង់គ្លេស បន្ទាប់ពី​គូស្នេហ៍​របស់​នាង គឺ​លោក​ជូ​លៀន អាសាញ ត្រូវបាន​ចាប់ខ្លួន​នៅ​ស្ថានទូត​អេក្វាទ័រ​នៅ​ទីក្រុង​ឡុង​ដ៍​។​

​នាង​អ៊ែន​ឌឺ​សុន​បាន​ព្រលះ​ខ្លាំងៗ​នៅក្នុង​សារ Twitter ក៏​ក្រេវក្រោធ​ជាច្រើន ដែល​បាន​បង្ហោះ បន្ទាប់ពី​ស្ថាបនិក​វេ​ប​សាយ Wikileaks រូបនេះ​ត្រូវបាន​នាំខ្លួន​ចេញពី​ស្ថានទូត​ដោយ​ប៉ូលិស ខណៈ​ប្រឹង​ស្រែក​ខ្លាំងៗ​តែ​ឮ​មិន​ច្បាស់​ទេ​។​

​តារា​សម្តែង​ស្រី​រូបនេះ​បានសរសេរថា “​ខ្ញុំ​មានការ​តក់ស្លុត​។ ខ្ញុំ​មិនអាច​ស្តាប់ឮ​ច្បាស់​នូវ​អ្វីដែល​គាត់​និយាយ​ទេ​? គាត់​មើល​មិន​ស្រួល​ទេ​។ ម៉េច​ក៏​ធ្វើ​អ៊ីចឹង អេក្វាទ័រ​? ស៊ី​ក​! (​ពីព្រោះ​គាត់​បាន​លាតត្រដាង​អំពី​អ្នកឯង​)​។ ម៉េច​ក៏​ធ្វើ​អ៊ីចឹង ចក្រភព​អង់គ្លេស​? ពិតណាស់ អ្នកឯង​គឺជា​ឆ្កែ​របស់​អាមេរិក ហើយ​អ្នកឯង​កំពុង​ត្រូវការ​ការកម្សាន្ត​អារម្មណ៍​ពី​ការចាកចេញ​ឥត​ខួរ​គិតពី​សហភាព​អឺរ៉ុប (Brexit)​។ ហើយ​ចុះ​សហរដ្ឋអាមេរិក​វិញ​? ប្រធានាធិបតី​ពិសពុល​កម្សាកញី​។ លោក​ឯង​ត្រូវ​ការប្រមូល​មូលដ្ឋាន​គាំទ្រ​របស់លោក​ឯង​មែន​ទេ​? លោក​ឯង​អ​ត្មា​និយម​និង​ឃោរឃៅ​។ លោក​ឯង​កំពុង​ទាញ​ពិភពលោក​ទាំងមូល​ថយ​ក្រោយ​។ លោក​ឯង​ជា​បិសាច ជា​មនុស្ស​កុហក និង​ជា​ចោរ​។ លោក​ឯង​នឹង​រលាយ ហើយ​យើង​នឹង​រះ​ត្រដែត​”​។

​ការចាប់ខ្លួន​លោក​អាសាញ​បាន​កើតមានឡើង​បន្ទាប់ពី​មានការ​គំរាម​បង្ហោះ​វីដេអូ​ដែល​លួច​ថត​នៅក្នុង​ស្ថានទូត​អេក្វាទ័រ ដែល​ត្រូវគេ​និយាយថា មាន​វីដេអូ​បង្ហាញ​ពី “​រឿង​រសើប និង​វត្ថុ​ពាក់ព័ន្ធ​ផ្លូវភេទ​”​។​

​អំឡុង​ការ​ស្នាក់នៅ​ស្ថានទូត​រយៈពេល​៧​ឆ្នាំ លោក​អាសាញ​មាន​ភ្ញៀវ​ល្បីៗ​មកលេង​ជាច្រើន​នាក់ ដែល​ភាគច្រើន​គឺ​នាង​អ៊ែន​ឌឺ​សុន​។

​តារា​ក្នុង​រឿង Baywatch រូបនេះ​មិនបាន​ប៉ុនប៉ង​លាក់បាំង​ទំនាក់ទំនង “​ជិតស្និទ្ធ​” ជាមួយ​លោក​អាសាញ​កាលពី​ឆ្នាំមុន​នោះឡើយ និង​ធ្លាប់​អះអាងថា ពួកគេ​មាន​ទំនាក់ទំនង “​ស្នេហា​” ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

នាង ផា​មេ​ឡា អ៊ែន​ឌឺ​សុន ព្រលះ​អង់គ្លេស​និង​អាមេរិក​ធ្ងន់ៗ បន្ទាប់ពី​ការចាប់ខ្លួន​លោក​អាសាញ​នៅ​ស្ថានទូត​អេក្វាទ័រ​នៅ​ទីក្រុង​ឡុង​ដ៍