នាង សា​រ៉ា រ៉ូ​ស សាំ​មឺ មកពី​រដ្ឋ​នេ​ប្រា​ស្កា គ្រង​មកុដ​បវរកញ្ញា​អាមេរិក​ឆ្នាំ ២០១៨

694
ចែករម្លែក
  • 16
    Shares

​នាង សា​រ៉ា រ៉ូ​ស សាំ​មឺ មកពី​រដ្ឋ​នេ​ប្រា​ស្កា បាន​ផ្តួល​បេ​ក្ខ​នារី ៥០ នាក់​ផ្សេងទៀត ដើម្បី​ឈ្នះ​មកុដ​បវរកញ្ញា​អាមេរិក​ឆ្នាំនេះ​។​

​នាង​សាំ​មឺ បេ​ក្ខ​នារី​អាយុ ២៣ ឆ្នាំ​មកពី​ទីក្រុង​អូ​ម៉ា​ហា បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​គ្រី​ស្ទាំ​ន​តិច​សាស់ ជាមួយ​សញ្ញាបត្រ​២ និង​កំពុងធ្វើការ​ដើម្បី​ក្លាយជា​អ្នកឯកទេស​ខាង​ជីវិត​កុមារ​។ ជាមួយ​ជ័យជម្នះ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​២១ ឧសភា នាង​បាន​ស្នង​តំណែង​បវរកញ្ញា​ឯក​ពី​នាង កា​រ៉ា ម៉ា​គូ​ឡូ ដែល​ឈ្នះ​ការប្រកួត​កាលពី​ឆ្នាំមុន នៅពេល​កម្មវិធី​ប្រឡង​ប្រារព្ធ​ឡើង​នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​នាង ខា​លីន មី​ល​ល័​រ ខេ​យ៉េ​ស មកពី​រដ្ឋ​ន័​រ​ខា​រ៉ូ​លី​ណា ជាប់​បវរ​កញ្ញាឯករ​ង​ទី​១ និង នាង​ខា​រ៉ូ​លី​ណា យូ​រ៉េ មកពី​រដ្ឋ​ណេ​វ៉ា​ដា ជាប់​បវរ​កញ្ញាឯករ​ង​ទី​២៕ ដោយ៖ កញ្ញាដាលីស

នាង សា​រ៉ា រ៉ូ​ស សាំ​មឺ មកពី​រដ្ឋ​នេ​ប្រា​ស្កា គ្រង​មកុដ​បវរកញ្ញា​អាមេរិក​ឆ្នាំ ២០១៨