នាង សេ​ឡេ​ណា ហ្គោ​ម៉េ​ស រិះគន់​គោលនយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក​

862
ចែករម្លែក

​តារា​សម្តែង​ស្រី​និង​ជា​តារាចម្រៀង នាង សេ​ឡេ​ណា ហ្គោ​ម៉េ​ស ថ្មីៗ​នេះ​បាន​រិះគន់​គោលនយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក ដែល​ឃុំខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​និង​ដាក់​កូនៗ​ពួកគេ​នៅតាម​រោងចក្រ​កែច្នៃ​ផ្សេងៗ​នៅលើ​ទឹកដី​អាមេរិក ដោយ​និយាយថា គោលនយោបាយ​នេះ​បាន​ប៉ះពាល់​ដល់ “​មនុស្ស​ជិតស្និទ្ធ​របស់​នាង​”​។​

​នាង​ហ្គោ​ម៉េ​ស​បានធ្វើ​អត្ថាធិប្បាយ​ដូច្នេះ​កាលពី​ថ្ងៃទី ៣០ មិថុនា​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស នៅ​ពិធី​ដាក់​បញ្ចាំងភាពយន្ត​ថ្មី​របស់​នាង​គឺ​រឿង “Hotel Transylvania 3: Summer Vacation” ដែល​នាង​បាន​សម្ដែង​ជា​កូនស្រី​របស់​ដ្រា​កូ​ឡា គឺ​នាង ម៉ា​វី​ស​។​

​តារា​សម្តែង​អាមេរិក​កាត់​ម៉ិ​ក​ស៊ិ​ក​រូបនេះ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​របស់​វេ​ប​សាយ The Hollywood ថា “​វា​ពិតជា​គួរឱ្យ​ខកចិត្ត​ខ្លាំងណាស់​។ មានការ​ស្រឡាំងកាំង​និង​កំហឹង​ខ្លាំង​”​។​

​នាង​បាន​និយាយថា “​វា​ពិតជា​ប៉ះពាល់​ដល់​មនុស្ស​ជាច្រើន​ដែល​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ​”​។​

​មុននេះ​នាង​បាន​សរសេរ​លើ​ធ្វី​ត​ធឺ​ថា “​គ្រួសារ​ដែល​ស្វែងរក​សុវត្ថិភាព​ក្នុងប្រទេស​យើង ត្រូវការ​ការការពារ ការយោគយល់ និង ឱកាស មិនមែន​ការឃុំ​ឃាំង​ទេ​។ នេះ​ជា​ជម្រើស​សីលធម៌ មិនមែន​ជម្រើស​នយោបាយ​ទេ​”៕ ដោយ​៖ កញ្ញាដាលីស

នាង សេ​ឡេ​ណា ហ្គោ​ម៉េ​ស