នាង ស្តែ​ល​ឡា ម៉ាក់​ស្វែ​ល គ្រង​ឈុត​រ៉ូ​ប​គ្មាន​អាវទ្រនាប់ ស្ទើរ​របូត​ចេញ​ចុង​សុដន់​នៅ​មហា​ស្រព​ភាពយន្ត​ទីក្រុង​កាន​

1081
ចែករម្លែក

​នៅ​ទីបំផុត​នាង​បានធ្វើ​ដំណើរ​មកដល់​ព្រឹត្តិការណ៍​ដ៏​ធំ​នៅក្នុង​ទីក្រុង​កាន បន្ទាប់ពី​បង្ហាញខ្លួន​លើ​កម្រាលព្រំ​ក្រហម​នៅឯ​កម្មវិធី Met Gala នៅ​ទីក្រុង​ញូវយ៉ក​។​

​ហើយ ស្តែ​ល​ឡា ម៉ាក់​ស្វែ​ល (Stella Maxwell) មើលទៅ​សិច​ស៊ី​សាហាវ​បំផុត​នៅ​ពិធី​ដាក់​បញ្ចាំងភាពយន្ត​រឿង Sorry Angel អំឡុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​លើក​ទី ៧១ នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ឧសភា​។​

​តារា​បង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន Victoria’s Secret អាយុ ២៧ ឆ្នាំ​រូបនេះ​ពុំបាន​ពាក់អាវ​ទ្រនាប់​ទេ ដោយ​ការ​បង្ហាញខ្លួន​ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ទឹកប្រាក់​គ្មាន​ដៃ​ដ៏​ភ្លឺ​រលើបរលោង​របស់​នា​ង​។​

​មិត្តស្រី​របស់​តារា​សម្តែង លោក គ្រី​ស្ទិ​ន ស្តេ​វ៉ាដ រូបនេះ បាន​រួច​ផុតពី​ការលេចចេញ​ចុង​សុដន់​យ៉ាង​ប្រផុតប្រផើយ ដោយ​ការយក​ដៃស្តាំ​ទប់​ពីក្រោម​សុដន់​ទាំង​គូ​៕ ដោយ៖ កញ្ញាដាលីស

ស្តែ​ល​ឡា ម៉ាក់​ស្វែ​ល គ្រង​ឈុត​រ៉ូ​ប​គ្មាន​ដៃ​ស្ទើរ​របូត​ចេញ​ចុង​សុដន់