នាង ស្វេ ហ្ស៊ី​ន​ថេត គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​មី​យ៉ាន់​ម៉ា​

552
ចែករម្លែក

នាង​ស្វេ ហ្ស៊ី​ន​ថេត សុបិន​ចង់​ក្លាយជា​បវរកញ្ញា​ឯក​ជា​យូរណាស់​មកហើយ​។

​និស្សិត​ផ្នែក​សិល្បៈ​អាយុ​២០​ឆ្នាំ​មកពី​សាកលវិទ្យាល័យ​ជាតិ​សិល្បៈ​និង​វប្បធម៌​នៅ​ទីក្រុង​រ៉ង់​ហ្គោ​ន​រូបនេះ​បាន​និយាយថា “​ដូច្នេះ នៅពេល​ឱកាស​បានមក​ដល់ ខ្ញុំ​បានសម្រេច​ចិត្ត​សាកល្បង​”​។

​ឪពុក​របស់​នាង ដែលជា​ទាហាន និង​ម្តាយ​ជា​ស្ត្រី​មេផ្ទះ បាន​ជូនពរ​ដល់​ការតស៊ូ​របស់​កូនស្រី​ដើម្បី​ក្លាយជា​បវរកញ្ញា​ម្នាក់​នៅលើ​ពិភពលោក​។ ពីមុនមក នាង​ធ្លាប់​ឈ្នះ​បវរកញ្ញា​ចម្រុះ​ជាតិ​សាសន៍​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ​២០១៦ និង បន្ត​ជាប់​លំដាប់​កំពូល​ទាំង​១០​នៃ​ការប្រកួត​បវរកញ្ញា​ច​ម្រុះ​ជាតិ​សាសន៍​ពិភពលោក​នៅ​ឆ្នាំ​ដដែល​នៅ​ប៉ូឡូញ​។

​កាលពី​សប្តាហ៍​មុន នាង​ស្វេ ហ្ស៊ី​ន​ថេត បាន​នាំ​មកុដ​ដែល​គេ​ចង់បាន​បំផុត​មក​ផ្ទះ​របស់​នាង នៅពេល​នាង​ត្រូវ​បានប្រកាស​ជា​ជ័យលាភី​បវរកញ្ញា​ចក្រវាល​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០១៩​។ ដោយ​តំណាងឱ្យ​ទីក្រុង​ប៉ា​ហាន នៃ​រដ្ឋកា​យីន នាង​បាន​ឈរ​នៅ​លេខ​១​ក្នុងចំណោម​បេ​ក្ខ​នារី​២៦​នាក់​នៅក្នុង​ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ ដែល​រៀបចំ​នៅ​សណ្ឋាគារ Novotel Yangon Max ក្នុង​ទីក្រុង​រ៉ង់​ហ្គោ​ន​។ នាង​ក៏បាន​ឈ្នះ​ពានរង្វាន់​បវរកញ្ញា​ស្លៀកពាក់​ឈុត​ហែល​ទឹកស្អាត​ដាច់​គេ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង​ស្វេ ហ្ស៊ី​ន​ថេត គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០១៩