នាង អេ​ម​ម៉ា ស្តូ​ន ជាប់​លេខ​១​ជា​តារា​សម្តែង​មាន​ប្រាក់ចំណូល​ខ្ពស់បំផុត​

985
ចែករម្លែក

​ជ័យលាភី​ពានរង្វាន់​អូ​ស្ការ នាង អេ​ម​ម៉ា ស្តូ​ន (Emma Stone) បានបញ្ចប់​រយៈពេល ១២ ខែ​ដ៏​ល្អឥតខ្ចោះ​របស់​នាង កាលពី​ថ្ងៃ​ពុធ ទី​១៦​សីហា នៅពេល​នាង​ផ្តួល​នាង ជេ​នី​ហ្វើ ឡ​រិ​ន ពី​តំណែង​លេខ​មួយ​លើ​បញ្ជី​តារា​ស្រី ដែលមាន​ប្រាក់ចំណូល​ខ្ពស់បំផុត​របស់​ពិភពលោក​របស់​ទស្សនា​វ​ដ្តី Forbes ឆ្នាំ ២០១៧​។​

​តារាចម្រៀង​រ៉ុ​កវ័យ ២៨ ឆ្នាំ ដែល​បានឈ្នះ​ពានរង្វាន់​តារា​សម្តែង​ល្អ​បំផុត​សម្រាប់​តួ​របស់​នាង​ក្នុង​រឿង “La La Land” រកចំណូលបាន ២៦ លាន​ដុល្លារ​មុន​បង់ពន្ធ ក្នុង​រយៈពេល ១ ឆ្នាំ​ពេញ​គិត​មកទល់​ខែមិថុនា​។ នេះ​បើ​យោងតាម​តារាង​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី​ខាងលើ​។​

​តារា​សម្តែង​ក្នុង​រឿង “Friends” នាង ជេ​នី​ហ្វើ អេ​នី​ស្តុ​ន អាយុ ៤៨ ឆ្នាំ​ក៏បាន​ដណ្តើមយក​ចំណាត់ថ្នាក់​របស់​នាង​ឡ​រិ​ន​ដែរ ដោយ​រកប្រាក់​ចំណូល​បាន ២៥,៥ លាន​ដុល្លារ ដែល​ជំរុញ​ដោយ​កិច្ចព្រមព្រៀង​ផ្សាយពាណិជ្ជកម្ម​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។​

​នាង​ឡ​រិ​ន អាយុ ២៧ ឆ្នាំ រកចំណូលបាន ២៤ លាន​ដុល្លារ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣ ក្នុង​ឆ្នាំ ២០១៧ នេះ​។

​គួរ​បញ្ជាក់ថា នាង​ឡ​រិ​ន ដែល​ដណ្តើមបាន​ពាន​អូ​ស្ការ​សម្រាប់​រឿង​កំប្លែង “Silver Linings Playbook” ឆ្នាំ ២០១២ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ពីរ​ឆ្នាំ​ជាប់​គ្នា កាលពី​ឆ្នាំ ២០១៥ និង ២០១៦ ដោយ​រកចំណូលបាន ៤៦ លាន​ដុល្លារ (២០១៦)៕ ដោយ៖ កញ្ញាដាលីស

នាង អេ​ម​ម៉ា ស្តូ​ន