នាង អែល ម៉ាក​ភើ​សុន កំពុង​ទាក់ទង​ជាមួយ ប្រ៊ែ​ត ភី​ត​?

1162
ចែករម្លែក

​តាម​សេចក្តីរាយការណ៍​កាលពី​ថ្ងៃអាទិត្យ ទី​២៥ មិថុនា នាង​បាន​លែង​ប្តី​មហាសេដ្ឋី លោក ជេ​ហ្វ​ហ្វើ​រី សូ​ហ្វ​ហ្វើ រួចហើយ​។​

​ហើយ​យោងតាម​វេ​ប​សាយ​ទស្សនា​វ​ដ្តី New Idea នាង អែល ម៉ាក​ភើ​សុន ត្រូវគេ​ប្រទះឃើញ​នែបនិត្យ​ជាមួយ​តារា​សម្តែង ប្រ៊ែ​ត ភី​ត អំឡុង​ការ​ណាត់​ជួបគ្នា​នៅ​ហូលីវូដ​។

​ប្រភព​ទស្សនា​វ​ដ្តី​នេះ​បាន​អះអាងថា “​ពួកគេ​ពិតជា​នែបនិត្យ​នឹង​គ្នា ប្រៀប​បីដូច​ជា​គូ​ណាត់​ដ៏​ស្និទ្ធស្នាល​”​។

ប្រភព​ដដែល​និយាយ​ទាក់ទិន​នឹង​តារា​បង្ហាញ​ម៉ូត​អាយុ ៥៣ ឆ្នាំ​រូបនេះ ថា “​នាង​បាន​ប៉ះ​ដៃ​គាត់​ច្រើនដង និង គៀស​សក់​ចេញ​ពីលើ​ស្មា​នាង​ញឹកញយ​” ដោយ​បន្ថែមទៀតថា “​ការ​សាសង​ប្រលែង​លេង​ជាមួយគ្នា​បានកើត​ឡើង​ច្រើនលើកច្រើនសា​”​។

មើលទៅ​ហាក់បីដូចជា ប្រ៊ែ​ត ភី​តក៏​រីករាយ​នឹង​ការដែល​បាន​នៅ​ជាមួយ​តារា​បង្ហាញ​ម៉ូត​អូស្ត្រាលី​រូបនេះ​ដែរ អំឡុង​ការជួបគ្នា​នៅ​ក្លិប​រាត្រី​នៅ​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​។​

ប្រភព​ទស្សនា​វ​ដ្តី​ខាងលើ​អះអាងថា “​គាត់​សើច​គ្រប់​អ្វីៗ​ដែល​នាង​និយាយ និង ឱនក្បាល​ស្តាប់​នាង​យ៉ាង​កៀក​បំផុត​”​។

អ្នក​ទាំង​ពីរបាន​ជួបគ្នា​ដំបូង​បំផុត​នៅ​កន្លែង​សម្តែង ក្នុង​រឿង Friends ក្នុង​ឆ្នាំ ១៩៩៩ ខណៈដែល​ប្រ៊ែ​ត​ភី​ត នៅ​កំពុង​រៀបការ​ជាមួយ ជែ​ន​នី​ហ្វើ អ៊ែន​នី​ស្តុ​ន នៅឡើយ​៕

នាង អែល ម៉ាក​ភើ​សុន និង ប្រ៊ែ​ត ភី​ត ត្រូវគេ​ប្រទះឃើញ​នែបនិត្យ​គ្នា​នៅ​ក្លិប​រាត្រី​មួយ​នៅ​ឡូ​ស​អ៊ែន​ជែ​ល​ឡេស