នាង អ៊ី​វ៉ាន់​កា ត្រាំ នឹង​បិទ​ក្រុមហ៊ុន​របស់​នាង​ចោល​ដើម្បី​បញ្ចប់​វិវាទ​នយោបាយ​

712
ចែករម្លែក

​នាង អ៊ី​វ៉ាន់​កា ត្រាំ នឹង​បិទ​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ ស្បែកជើង និង​កាបូបដៃ​របស់​នាង ដែល​ក្លាយជា​គោលដៅ​នៃ​ការធ្វើ​ពហិការ​នយោបាយ​និង​ជំរុញឱ្យមាន​ការព្រួយបារម្ភ​អំពី​ទំនាស់​ផលប្រយោជន៍ បន្ទាប់ពី​ឪពុក​របស់​នាង​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​។​

​កូនស្រី​របស់​ប្រធានាធិបតី​ត្រាំ​រូបនេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាង​បានធ្វើការ​សម្រេចចិត្ត​នេះ ដូច្នេះ​នាង​អាច​ផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​លើ​ការងារ​ជាទី​ប្រឹក្សា​របស់​សេត​វិមាន​។ នាង​បាន​ដើរ​ចេញពី​ការគ្រប់គ្រង​ប្រចាំថ្ងៃ​របស់​ក្រុមហ៊ុន​របស់​នាង នៅពេល​នាង​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​

​អ៊ី​វ៉ាន់​កា ត្រាំ និយាយថា “​បន្ទាប់ពី ១៧ ខែ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ខ្ញុំ​មិនដឹងថា​ពេលណា​ឬ​តើ​ខ្ញុំ​នឹង​ត្រឡប់មក​រកស៊ី​វិញ​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា​ការផ្តោត​អារម្មណ៍​របស់​ខ្ញុំ​សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​គឺជា​ការងារ​ដែល​ខ្ញុំ​កំពុង​ធ្វើ​នៅ​វ៉ាស៊ីនតោន​”​។ នាង​បាន​ហៅ​ចំណាត់ការ​នេះ​ថា​ជា “​លទ្ធផល​ត្រឹមត្រូវ​សម្រាប់​ក្រុម​និង​ដៃគូ​របស់ខ្ញុំ​ប៉ុណ្ណោះ​”​។​

​យីហោ​ហាង Ivanka Trump បាន​ក្លាយជា​មុខសញ្ញា​វាយប្រហារ​ខាង​នយោបាយ ចាប់តាំងពី​នាង​បាន​ចូលរួម​សេត​វិមាន​នៅ​ដើម​ឆ្នាំមុន​។ ការ​លក់បាន​កើនឡើង​ខ្លាំង ព្រោះ​នាង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយសារតែ​នាង​ជា​កូនស្រី​របស់​ប្រធានាធិបតី​អាមេរិក​។ ទីប្រឹក្សា​សេត​វិមាន​លោក ខេ​ល​លី​យ៉ាន​ណេ ខូ​ន​វ៉េ ធ្លាប់បាន​លើកទឹកចិត្ត​ប្រជាជន​តាមរយៈ​ប៉ុស្តិ៍ Fox News ឱ្យទៅ​ទិញ​ផលិតផល​របស់​នាង​អ៊ី​វ៉ាន់​កា តែ​ដូច​ឱ្យគេ​វាយ​សំពង​លើ​ក្រុមហ៊ុន​នេះ​យ៉ាង​អ៊ីចឹង ព្រោះ​អ្នក​ដែល​មិន​ពេញចិត្ត​នឹង​គោលនយោបាយ​របស់​ឪពុក​នាង​បាន​ជំ​រុញឱ្យ​អ្នកដើរ​ទិញ​អីវ៉ាន់​ធ្វើពហិការ​ហាង​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស

នាង​អ៊ី​វ៉ាន់​កា ត្រាំ