នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះបង្ក្រាប​អាកុល​ក្លែងក្លាយ​

86
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​បាន​ចុះបង្ក្រាប់​អាកុល​ក្លែងក្លាយ​។​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ដឹកនាំ​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​លោក ចាន់ វ៉ាន​ធឿន​ប្រធាន​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​។​រួម​និង​លោក ឡុង​ស្រេង​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។​

​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដកហូត​អាកុល​ក្លែងក្លាយ​មួយចំនួនធំ​ដែល​នាំចូល​ខុសច្បាប់​។​ហេតុការណ៍​ចុះបង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៣,៣០​រសៀល​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​ដែល​ស្ថិតនៅ​ទុក​មុខផ្ទះ​លេខ​២៤AEo​នៅ​ចំណុច​ផ្លូវ​លេខ​៣២៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​សម​ត្ថិ​កិច្ច​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង​ទៀតថា​អាកុល​ក្លែងក្លាយ​មួយចំនួនធំ​ត្រូវ​ម្ចាស់​ឃ្លាំង​លួច​នាំចូល​ដោយ​ខុសច្បាប់​។​ក្រោយ​ការចុះ​ត្រួតពិនិត្យ​ម្ចាស់​ទីតាំង​នេះ​និង​អាកុល​ក្លែងក្លាយ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ នៅ​សាលាដំបូង រាជធានី​ភ្នំពេញ តាម​នីតិវិធី ច្បាប់ ៕S/​