នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ក្រុម​ក្រុម Hacker

1940
ចែករម្លែក
  • 77
    Shares

ដោយ: មុនីរ័ត្ន / ភ្នំពេញ​: នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCD) នៃ​ក្រសួងមហាផ្ទៃ បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អ៊ីមែល សារ​តាមរយៈ​ទូរស័ព្ទដៃ សារ​តាមរយៈ Facebook ឬក៏​តាម​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​តម្រូវ​ឲ្យ​បង​ប្អួ​ន​ចុច​លើ​តំណ​ភ្ជាប់​(Link) ដើម្បី​ចូលទៅ​ផ្លាស់ប្តូរ​អ៊ីមែល និង​ពាក្យ​សម្ងាត់ ព្រោះនេះ​គឺជា​វិធី​បោក​បញ្ឆោត​របស់​ក្រុម Hacker ដើម្បី​លួច​យក​ទិន្នន័យ​របស់​បងប្អូន​។

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជាក់ថា ក្រុម Hacker តែងតែ​ប្រើប្រាស់​រូបភាព និង​ពាក្យ​ឲ្យ​ស្រដៀង​នឹង​គេហទំព័រ​ដើម ដើម្បី​បន្លំ​បងប្អូន​ដូច​នៅក្នុង​រូប​ខាងក្រោម​នេះ​៖
​ចំណុច​ទី​១: យើង​អាចមាន​ការច្រឡំ​ជាមួយ​ទំព័រ Facebook ឈ្មោះថា App Facebook ប្រសិនបើ​យើង​មិនបាន​យកចិត្តទុកដាក់ ។
​ចំណុច​ទី​២: គេ​បាន​ប្រើប្រាស់​តំណ​ភ្ជាប់​ផ្សេង​ពី គេហទំព័រ Facebook.com ។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានបញ្ជាក់​ទៀត ប្រសិនបើ​លោកអ្នក​ជួបប្រទះ​បញ្ហា​ដូចជា ការ​លួច​(hack) យក Facebook Account ឬ ការបោកប្រាស់​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងៗ លោកអ្នក​អាចមក​ដាក់ពាក្យ​បណ្តឹង​នៅ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើ​ល​បច្ចេកវិទ្យា នៅ​ក្រ​សូង​មហាផ្ទៃ មហាវិថី​ព្រះ​នរោត្តម ខណ្ឌចំការមន អគារ L៕ ល​