នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នឹង​ទឹកជំនន់​

1253
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ថា ដោយយោង​ទៅលើ​សេចក្តីប្រកាស​ពត៌មានរ​បស់​ក្រសួង​ជំនាញ​អំពី​ខេត្ត​មួយចំនួន​នឹង​ប្រឈមមុខ​នឹង​ខ្យល់ព្យុះ និង អាច​បណ្តាល​ឲ្យ​ធ្លាក់ភ្លៀង​ខ្លាំង និង​បណ្តាល​ឲ្យ​មាន​លិច​ទឹក និង​បង្ក​ឲ្យ​ទឹកជំនន់​ភ្លាមៗ ។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សូម​ផ្ញើជូន​នូវ​សារ​អប់រំ​សំខាន់ៗ ក្នុងការ​បង្ការ​ឆ្លង​ជំងឺ និង​គ្រោះថ្នាក់​នានា​ជាយថាហេតុ ។ ការប្រុងប្រយ័ត្ន​អំឡុងពេល​ទឹកជំនន់ ប្រការ ១ គឺ​ត្រូវ ៖

​តាមដាន​ស្ថានភាព​ទឹកជំនន់ , ត្រៀម​រក​ទីទួល​សុវត្ថិភាព , កុំ​បើកបរ​លើទឹក​ជំនន់ , ចៀសវាង​ការលក់​ទឹក ចូរ​កុំ​ហែល​លេង​ទឹកជំនន់ , ចៀសវាង​ពស់​ចឹក ចូរ​កុំ​ប្រើ​ដៃ​ផ្ទាល់​ទៅ​កាយ​កន្លែង​ទួល ឬ ពំនូក​នានា , គ្រោះថ្នាក់​ធ្វើឱ្យ​របួស​ផ្សេងៗ , ផ្តាច់​ចរន្តអគ្គិសនី និង របៀប​ការពារ​កុំឱ្យ​ឆក់ , ជាតិពុល​នានា ត្រូវ​ដាក់ឱ្យ​ខ្ពស់​ពី​ទឹក​លិច ដើម្បី ចៀសវាង​ពុល​ដល់​មនុស្ស និង សត្វ , ប្រើប្រាស់​ទឹកស្អាត និង ទឹក​ឆ្អិន​ជានិច្ច , ចំណីអាហារ ត្រូវ​ឆ្អិន​ជានិច្ច និង គ្រប​កុំឱ្យ​រុយ​រោម ។​

​ប្រការ ២ គឺ​ការបង្ការ​ជំងឺឆ្លង​ផ្សេងៗ មានដូចជា ជំងឺរាក ជំងឺរាក​មួល ជំងឺ​គ្រុនពោះវៀន និង ជំងឺ​អាសន្នរោគ , ជំងឺ​ពុល​ចំណីអាហារ , ជំងឺ​រលាក​ថ្លើម A , ជំងឺ​បណ្តាលមកពី​ព្រូន , ជំងឺ​លិ​ប​តូ , ជំងឺគ្រុនចាញ់ គ្រុនឈាម , ជំងឺ​ផ្តាសាយធំ , ជំងឺ​រមាស់​ស្បែក និង ជំងឺភ្នែកក្រហម ។​

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បន្ថែមថា “​ពត៌មាន​បន្ថែម ឬ រាយការណ៍​ពី ជំងឺ​រាតត្បាត ឬ កើតឡើង​ច្រើន​ខុសធម្មតា​សូម​ទាក់ទង​លេខ ទូរស័ព្ទ​ទាន់​ហេតុ​ការ​ដោយ​មិន​គិតថ្លៃ​ពី​គ្រប់​ប្រព័ន្ធ​លេខ ១១៥ ដើម្បី ក្រសួង និង នាយកដ្ឋាន​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា ៕ Kh