នាយករង​ប្រតិបត្តិ​ក្លឹប​យូ​ណាយ​ធី​ត អេ​ដ វូដ​វើដ ចាប់ផ្តើម​ចរចា​ជាមួយ​ភ្នាក់ងារ​របស់ ផូ​ល ប៉ុក​បា ឡើងវិញ​

90
ចែករម្លែក

​នាយករង​ប្រតិបត្តិ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត អេ​ដ វូដ​វើដ (Ed Woodward) ជាថ្មី​ម្តងទៀត​បានធ្វើ​ការចរចា​ជាមួយ​លោក មី​ណូ រ៉េ​អូ​ឡា (Mino Raiola) ជា​ភ្នាក់ងារ​របស់​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ក្នុងការ​ព្យាយាម​រំងាប់​នូវ​ភាព​តានតឹង​និង​ដោះស្រាយ​ពី​អនាគតរបស់​ខ្សែបម្រើ​រូបនេះ​។​
​ ​
តាម​ព័ត៌មាន​ថា លោក វូដ​វើដ បាន​ចរចា​និង​ស្វែងរក​វិធី ដើម្បី​ទប់ស្កាត់​ភ្នាក់ងារ​រូបនេះ​មិនឲ្យ​ធ្វើការ​វាយប្រហារ​លើ​ក្លិប​។​
​ ​
តាម​ព័ត៌មាន​ថា ប៉ុក​បា ក៏មាន​ចិត្ត​ចង់​បន្ត​ការចរចា​ផងដែរ ខណៈ​ស្នើ​ឲ្យ​លោក រ៉េ​អូ​ឡា បន្ថយ​ការអត្ថាធិប្បាយ​របស់លោក​។
​ ​
ប៉ុក​បា បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Old Trafford ចាប់តាំងពី​រដូវ ក្តៅ​ឆ្នាំមុន ហើយ​លោក រ៉េ​អូ​ឡា កំពុង​ស្វះ​ស្វែងរក​ច្រកចេញ​។​
​ ​
​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ មាន​សង្គ្រាមពាក្យសម្តីរ​វាង​លោក រ៉េ​អូ​ឡា និង​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ កាលពី​ដំណាច់ឆ្នាំ​២០១៩ លោក​បាន​និយាយថា យូ​ណាយ​ធី​ត​គឺជា​បញ្ហាសម្រាប់ ប៉ុក​បា​។​
​ ​
កាលពី​ខែមករា លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គ្រូបង្វឹក​ក្លិប យូ​ណាយ​ធី​ត​បាន​បញ្ជាក់ថា យូ​ណាយ​ធី​ត​បាន​ដកខ្លួន​ចេញពី​ការតាម ប្រមាញ់ អឺ​លិ​ង ហា​ឡែ​ន (Erling Haaland) ដោយសារតែ​ភ្នាក់ងារ រ៉េ​អូ​ឡា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)