នាយករង​សាលាបឋមសិក្សា​វាល​ស្បូវ​ប្រទូស្ត​កេរ្តិ៍ខ្មាស​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ត្រូវ​ឃុំខ្លួន​

1253
ចែករម្លែក

​ភ្នំពេញ​៖ នាយករង​សាលាបឋមសិក្សា​វាល​ស្បូវ​ម្នាក់ បាន​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស​។​

​នាយករង​សាលាបឋមសិក្សា​រូបនេះ ឈ្មោះ ឡុង សុខ អាយុ​៥០​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ បន្ទាប់ពី​សង្ស័យ​ប្រព្រឹត្ត​បទល្មើស កាលពី​ថ្ងៃទី​១៩ ខែកក្កដា នៅ​ចំណុច​ទីចាត់ការ​សាលាបឋមសិក្សា​វាល​ស្បូវ ភូមិ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​

​ក្មេងស្រី​រងគ្រោះ និយាយថា មុនពេល​កើតហេតុ ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧ ក្មេងស្រី​និង​មិត្តភក្តិ នាំគ្នា​ទៅលេង​ក្នុង​ទីចាត់ការ​រ​បស់ជនស​ង្ស័​យ​។ ពេលនោះ​ជនសង្ស័យ​បាន​ប្រលែង​លេង​ជាមួយ​កុមារី រងគ្រោះ​និង​មិត្តភក្តិ ។​

​បន្ទាប់មក​មិត្តភក្តិ​ខ្លួន​បានចេញ​ទៅលេង​ខាងក្រៅ​ស្រាប់តែ​ជនសង្ស័យ​បន្លំ​ចាប់​ច្របាច់​ដោះ ហើយ​ក្មេងស្រី​រងគ្រោះ បាន​ទៅ​កន្លែង​ស្នាក់នៅ​វិញ ប្រាប់​អ្នក​មើលថែ​អង្គការ​សមាគម​ទឹកដី​សន្យា​ទើប​ខាង​អង្គការ​នាំទៅ​ដាក់ពាក្យ​បណ្តឹង​តែម្តង​។​

​ប្រភពព័ត៌មាន បញ្ជាក់ថា នៅ​ដំណាក់កាល​សមត្ថកិច្ច​ជនសង្ស័យ​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ ដោយ​អះអាងថា បានត្រឹមតែ​ប្រលែង​លេង​ធម្មតា​ប៉ុណ្ណោះ​។​

​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​បញ្ជូន​នាយករង​សាលាបឋមសិក្សា​វាល​ស្បូវ​រូបនេះ មក​តុលាការ នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដោយ​៖ ស​.​រិ​ទ្ធ​