នាយករង​សាលា​ភាសាអង់គ្លេស​ម្នាក់​បបួល​កូនសិស្ស​ស្រី​រួមភេទ​ម្តង​ហើយ​ម្តងទៀត ​ជាប់​ខ្នោះ​ប៉ូលិស​

252
ចែករម្លែក
  • 93
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖ ​គ្រូ​ភាសាអង់គ្លេស​ម្នាក់​មាន​តួរនាទី​ជា​នាយករង​សាលា​បាន​ល្បួង​សិស្សស្រី​របស់ខ្លួន​រួមភេទ​បានសម្រេច​ម្តង​ហើយ​ម្តងទៀត ​ក៏​បែកធ្លាយ​រឿង​ដល់​ឪពុកម្តាយ​នារី​រងគ្រោះ​។​អ​ណា​ព្យាបាល​បាន​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​នៅ​សាលារៀន​អង់គ្លេស​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ដើម្បី​អនុវត្តន៍​បន្ត​តាម​នីតិវិធី​កាលពី​ថ្ងៃទី​១៨​ ខែមីនា​ឆ្នាំ​២០១៩ ។​

​នាយករង​ជាប់ចោទ​អ្នកទោស​ស្នេហា​ឈ្មោះ​ចិន​ មករា ​អាយុ​២៦​ឆ្នាំ ​មុខរបរ​គ្រូបង្រៀន​ភាសាអង់គ្លេស «​សាលា​ភាសា​សាស្ត្រ​» នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។ ស្នាក់នៅ​ផ្ទះជួលភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ​ចំណែក​នារី​រងគ្រោះ​ឈ្មោះ ញ ស ណ អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា​ភាសារខាងលើ មាន​ទីលំនៅ​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​មីនា​ឆ្នាំ​២០១៩ ​ម្តាយ​នារី​រងគ្រោះ​នាំទៅ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ក្រាំង​ពង្រ ​រួច​សមត្ថកិច្ច​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដល់​សាលារៀន​តែម្តង នាំយកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​អនុវត្តន៍​បន្ត​តាម​នីតិវិធី​៕S/​Ha