នាយករដ្ឋមន្ដ្រី​ដាក់បទបញ្ជា​ឲ្យ​ទប់ស្កាត់​ការ​ជិះ​បញ្ច្រាសទិស​ចរាចរណ៍​នៅ​រង្វង់​មូល​វិមានឯករាជ្យ​ ​ ​

458

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​មន្ដ្រី​អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចាត់​​វិធានការ​ឲ្យ​បាន​តឹងរឹង ដើម្បី​ទប់ស្កាត់​ការ​ជិះ​បញ្ច្រាស់ទិស​ចរាចរណ៍ នៅ​ចំណុច​រង្វង់​មូល​វិមានឯករាជ្យ​។​
​ ​
​សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​ទួល​សង្កែ រាជធានី​ភ្នំពេញ នោ​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៧​នេះ​ថា “…​ពលរដ្ឋ​ដឹង​ច្បាស់​ថា វិមានឯករាជ្យ គឺជា​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែលមាន​ទាំង​ព្រះ​​មហាក្សត្រ នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​អន្តរជាតិ​តូចធំ​យាង នឹង​អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ​ហើយ​ទីនេះ​ក៏​ជា​កន្លែង​ទាក់ទាញ​​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​ផងដែរ ប៉ុន្តែ​បែរជា​មាន​ពលរដ្ឋ​ខ្លះ​នៅតែ ជិះ​ល្មើសច្បាប់​បញ្ច្រាស់ទិស​ចរាច​រណ៍​ទៀត​។​
​ ​
​ក្នុងន័យនេះ សម្ដេច​បាន​សម្ដែង​ការសោកស្តាយ ដែលមាន​បងប្អូន​កូនក្មួយ​អ្នកធ្វើដំណើរ​មួយចំនួន​បាន​ជិះ​បញ្ច្រាស់ទិស​ចរាចរណ៍​និង​​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​បញ្ឈប់​សកម្មភាព​នេះ ៖ “…​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ ដែល​ធ្វើដំណើរ​តាម វិមានឯករាជ្យ មាន​ផ្លូវ​ថ្មី​មួយ​ដែល​កើតឡើង នៅមុខ​ផ្ទះ​នាយករដ្ឋមន្ត្រី សម័យ​តេ​ជោ (​ផ្លូវ​ដែល​ពលរដ្ឋ​ជិះ​បញ្ច្រាស់ទិស​)​ផ្ដាំ​ទៅ​ក្មួយៗ​​ប៉ូលីស​ចាប់​ប៉ុន្មាន​ថ្ងៃ គឺជា​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី តែម្ដង​មិនមែនជា​បញ្ជា របស់​អ្នកណា​នោះទេ​…​អ្នកណា​ក៏​គេ​មក​កន្លែង​ហ្នឹង​ដែរ កន្លែង​ធ្វើ​បុណ្យជាតិ ព្រះមហាក្សត្រ ក៏​យាង​មក​កន្លែង​ហ្នឹង​ដែរ​…​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣១​ធ្នូ ឲ្យ​យកចេញ​មើល​វា​ចង្រៃ​ដល់​ថ្នាក់​ណា​…​រឿង​​ធំជាងគេ ខ្ញុំ​មិនទាន់​បន្ទោស​ប្រជាជន​ទេ បន្ទោស​អ្នក​អនុវត្តន៍​ច្បាប់ អភិបាលក្រុង​ដូរ​អស់​ប៉ុន្មាន​ហើយ អភិបាលខណ្ឌ​ដូនពេញ ដក​អស់​ប៉ុន្មាន​ហើយ បើ​នៅមាន​បញ្ហា​ទៀត អភិបាលខណ្ឌ​ដូនពេញ ត្រូវ​ដកចេញ​មុនគេ​…​សូមបញ្ជាក់ ប៉ូលីស​គ្រប់​ទីកន្លែង​ទាំងអស់ នៅពេលដែល​គេ​ហៅ ត្រូវ​ចុះ​ភ្លាម ត្រូវគោរព​គេ​ហៅ​មក​និយាយ​គ្នា មិនត្រូវ​ឲ្យ​ស្រី​ម្នាក់ នៅ​ឈរ​ជ្រែង​… ចឹ​ង​សុំ​វិមានឯករាជ្យ គេ​មាន​ផ្លូវ​​របស់គេ តែ​មិនដែល​ដាក់​ផ្លាកសញ្ញា​ទេ កាល​គួច ចំរើន​នៅ ខ្ញុំ​បញ្ជា​ឲ្យ​ចាប់​ម្ដង ដល់​អភិបាលខណ្ឌ​ថ្មី វា​ចុះមក​ចាប់​ខ្លួនឯង វា​ខ្លាច​ដែរ ធ្វើ​ឲ្យ​កើត​មើល​… យើង​គិត​មើល​ទេសចរ​ភាគច្រើន ជា​បរទេស​ទៅទៀត ត្រូវ​ទៅ​គេច​អ្នក​ដែល​ជិះ​ត្រូវ​ច្បាប់​ហើយ​គេច​អ្នក​ដែល​​ជិះ​ខុសច្បាប់​ទៀត​…​ដូច្នេះ​សូម​អង្វរករ តែបើ​មិន​ស្ដាប់​ទេ ត្រូវតែ​ចាប់​តែម្ដង​…”៕​ដោយៈ​វិបុល​/sn

អភិបាលខណ្ឌដូនពេញ បន្តអនុវត្តឃាត់ម៉ូតូ និងរថយន្តដែលល្មើសជិះបញ្ច្រាស់ទិស នៅជុំវិញវិមានឯករាជ្យ