នាយករដ្ឋមន្ដ្រី​ផ្ដាំ​ទៅ​អ្នក​ទាមទារ​ទម្លាក់​លោក​វង សូត ថា កុំមក​បង្ក​អាណាធិបតេយ្យ​នៅ​កម្ពុជា​

1476
ចែករម្លែក
  • 3.2K
    Shares

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​​មួយ ដែល​បានទាមទារ​ឲ្យ​មានការ​ទម្លាក់​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ថា​កុំមក​ចង់​បង្ក​ភាព​អាណា​ធិ​ប​​តេ​យ្យ​នៅ​កម្ពុជា​។​
​ ​

លោក វង សូត(ឆ្វេងទី២)ចូលរួមពិធីសំណេះសំណាល​ជាមួយ​ប្រតិភូ​មន្ត្រី​កីឡា គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​កម្ពុជា​ នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា

​ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បែបនេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល សម្ដេច​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​មន្ត្រី​កីឡា គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​កម្ពុជា​សរុប ២៧៤​រូប នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ មុន​ចេញទៅ​ប្រកួត​កីឡា SEA Games នៅ​ប្រទេស​ម៉ាឡេស៊ី​។​
​ ​
​សម្ដេច​បាន​ថ្លែង ពាក់ព័ន្ធ​នឹង​ករណី​រដ្ឋមន្ត្រី វង សូត លើកឡើង​អំពី​វាយ​ក្បាល​នឹង​គល់​ប្ញ​ស្សី ចំពោះ​ក្រុម​អ្នក​ចង់​ធ្វើបាតុកម្ម​,​សម្ដេច​​តេ​ជោ ហ៊ុន សែន សម្តែង​ការគាំទ្រ និង​បន្ត​ព្រមាន​កម្ទេច​អ្នក​ដែល​ចង់​ធ្វើបាតុកម្ម ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ដោយ​មិន​ទុក​ឲ្យ​មាន​ប្រវត្តិសាស្ដ្រ​ដូច​ឆ្នាំ​២០១៣​នោះទេ​។​
​ ​
​សម្ដេច​បញ្ជាក់ថា “…​ហើយ​ម៉េច ឮ​គេ​ផ្សាយ វង សូត ថា វាយ​ក្បាល​គេ​នឹង​គល់​ឫស្សី​ម៉េច​…​ខ្ញុំ​គ្រាន់តែ​ថា​អត់​ឲ្យ​សភាពការណ៍​២០១៣​វិល​វិញ​ទេ​…​សុំទោស ដាក់​ហើយ​…​កុំ​ធ្វើ​ផ្ដេសផ្ដាស​…​តិច​ថា​ចង់​អនុប្រធាន​ព្រឹទ្ធសភា ធ្វើបាតុកម្ម ត្រូវ​ហើយ គ្មាន​ទុក​ទេ​…​ចង់បាន​ស្អី​អ្នក​​ឯង​អាង​ធ្វើបាតុកម្ម​អ្ហែ៎​…​ចុះ​គណបក្ស​ដែល​ឈ្នះឆ្នោត គ្មាន​សិទ្ធិ​ធ្វើបាតុកម្ម​ទេ​អី​!…​សុំ​ព្រមាន​ទុក​ឲ្យ​ហើយ កុំ​អាង​អី​ធ្វើបាតុកម្ម​គេ​ក៏​​មាន​សិទ្ធិ​ដែរ​…”​។​
​ ​
​សម្ដេច​បាន​បន្ដថា “…​ហើយ​អា​អ្នក​ទាមទារ​ឲ្យ​វង សូត​លាលែង​ពី​តំណែង​…​អាហ្នឹង​ក្រែង​វា​ជនជាតិ​អាមេរិក​អ្ហែ៎​…​ហើយ​អាមេរិក​កំពុង​​ធ្វើ​អី​រាល់ថ្ងៃ​ហ្នឹង​!…​បាតុកម្ម បាញ់​នេះ បាញ់​នោះ ពេញ​ហ្នឹង​…​បើ​ចង់​អាណាធិបតេយ្យ បែប​អាមេរិក​សូមអ្នក​ឯង​ទុក​អាណាធិបតេយ្យ​​ក្នុងស្រុក​អាមេរិក​ហ្នឹង​ទៅ​…​កុំ​នាំ​អាណាធិបតេយ្យ​ចូល​ប្រទេស​ខ្ញុំ​…​មិនអាច​ហៅថា អាហ្នឹង​ជា​បញ្ហា ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ទេ​…​អ្នក​​ឯង​ទុក​អា​សិទ្ធិមនុស្ស​ហ្នឹង ក្នុងប្រទេស​អ្នកឯង​ទៅ​…”​។​
​ ​
​សូមបញ្ជាក់​នាយករង​ប្រចាំ​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ភី​ល រ៉ូបឺត​សុន បាន​បញ្ចេញ​ប្រតិកម្ម​ទៅនឹង លោក វង សូត ដោយ​ទាមទារ​ឲ្យ​ដក​ចេញពី​តំណែង និង​ហៅ​សុន្ទរកថា​របស់​រដ្ឋមន្ត្រី​រូបនេះ​ថា “​ជា​សារ​ដ៏​ឃោរឃៅ​របស់គាត់ ដែល​បង្ហាញថា គាត់​មិនដឹង​អ្វី​ទាំងអស់​អំពី​សិទ្ធិមនុស្ស​ឬ​ប្រជាធិបតេយ្យ​”៕​ដោយ​៖​វិបុល​/sn