នាយករដ្ឋមន្ត្រីជប៉ុន និង IOC យល់ព្រមពន្យារពេលអូឡាំពិកតូក្យូ១ឆ្នាំ

82
ចែករម្លែក

នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ និយាយកាលពីថ្ងៃអង្គារទី ២៤ មីនា​ថា ជប៉ុននឹងរៀបចំកីឡាអូឡាំពិកក្រុងតូក្យ២០២០នៅរដូវក្តៅឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ១៩កំពុងរាតត្បាត។

លោកអាបេបានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបានស្នើសុំពន្យារពេលប្រហែលមួយឆ្នាំ ហើយលោកប្រធានបាច់បានឆ្លើយតបជាមួយការយល់ព្រម១០០ភាគរយ”។

លោកអាបេបានថ្លែងដូច្នេះទៅកាន់អ្នកកាសែត បន្ទាប់ពីតេទូរស័ព្ទនិយាយជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក ថូម៉ាស បាច់។

លោកអាបេនិយាយថា “យើងបានស្នើទៅលោកប្រធានបាច់ឱ្យពិចារណាពន្យារពេលមួយឆ្នាំដើម្បីទុកលទ្ធភាពឱ្យអត្តពលិកអាចលេងក្នុងលក្ខខណ្ឌល្អបំផុត និង ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះមានសុវត្ថិភាពនិងសន្តិសុខសម្រាប់ទស្សនិកជន”។

ដោយឡែក អភិបាលក្រុងតូក្យូ លោកស្រី យូរីកូ កយកេ បានប្រាប់អ្នកកាសែតថា ព្រឹត្តិការណ៍នេះនឹងនៅតែហៅថា អូឡាំពិកក្រុងតូក្យូ២០២០ ដដែល ទោះបីត្រូវរៀបចំនៅឆ្នាំក្រោយក៏ដោយ៕ ដោយ៖ កញ្ញាដាលីស

អូឡាំពិកក្រុងតូក្យូ២០២០ នឹងលើកពេលទៅឆ្នាំ ២០២១