នាយករដ្ឋមន្ត្រី​កម្ពុជា ថៃ ជូនពរ​គ្នា​ទៅវិញទៅមក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី និង​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ល្អ​

792
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / សៀមរាប​: សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានទទួល​ជួប​សវនាការ​ជាមួយ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ( Prayut Chan-o-cha ) នាយករដ្ឋមន្ត្រី​ថៃ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា​នេះ នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប​។​

សម្តេចតេជោជួបសមភាគីថៃលោកប្រាយុទ្ធចាន់អូឆានៅព្រឹកថ្ងៃទី៥ខែមេសា(រូបរារារិទ្ធ)

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ជំនួប​នោះ​ថា លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​ថ្ងៃកំណើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ លើក​ពីនេះ​ទៅទៀត​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា បាន​មានប្រសាសន៍ថា លោក​បាន​ជួប​សម្តេច​តេ​ជោ​ជា​ញឹកញាប់ ដែល​នេះ​ជាការ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​យ៉ាង​ជិតស្និត​រវាង​ថ្នាក់ដឹកនាំ ក៏ដូចជា​ឆ្លុះ​ប​ញ្ជាំ​ង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ល្អ​ផងដែរ​។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍ថា កម្ពុជា​និង​ថៃ​កំពុងមាន​ដំណើរកា​រយ៉ា​ង​ល្អជា​ទីបំផុត ទោះយ៉ាងណា​ក៏ដោយ​យើង​ត្រូវ​បន្ត​នូវ​សហប្រតិបត្តិការ​នេះ សម្រាប់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ លោក​បាន​មានប្រសាសន៍ថា នឹង​ប្តេជ្ញាចិត្ត​ធ្វើយ៉ាងណា​ឲ្យ​កិច្ចប្រជុំ​នេះ ទទួលបាន​នូវ​ភាពជោគជ័យ ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំងអស់​នៅតាម​ដង​ទន្លេមេគង្គ​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​លោក Prayut Chan-o-cha ដែល​បាន​ជូនពរ​ក្នុង​ថ្ងៃ​ខួប​កំ​ណើ​រ​របស់​សម្តេច​។ សម្តេច​តេ​ជោ​ក៏បាន​ជូនពរ​ដល់​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ក៏​ដូច​ប្រជាពលរដ្ឋ​ថៃ​ទាំងអស់​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​របស់​ប្រជាពលរដ្ឋ​ថៃ​ផងដែរ​។ សម្តេច​តេ​ជោ​ក៏បាន​យល់ស្រប​ទៅនឹង​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើង ហើយ​សូម​ធ្វើ​យ៉ាង​រួមគ្នា​ប្រឹងប្រែង​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​៕

#