នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្ងៃទី​២​នៅ​ទឹកដី​ជាប់​នឹង​ប្រទេស​វៀតណាម​

816
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​បាវិត​, ស្វាយរៀង​/​នៅ​ព្រឹក​វ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ ២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​ជួប​ជាមួយ​កម្មករ កម្មការិនី​ជិត ២​ម៉ឺន​នាក់​នៅ​ទីតាំង​តំបន់ សេដ្ឋកិច្ច​ពិសេស អ៉ិ​ន​ធើ​វៀ អូ​តូ​ម៉ូ​បាល អ៉ិ​ន​ដាស​ស្ទ្រី ខម​ផ្លេក​ស៍ ក្នុង​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​នេះ ជា​ថ្ងៃទី​២​នៃ​វត្តមាន​របស់​សម្តេច​នៅលើ​ទឹកដី​ភាគ​ខាងកើត​កម្ពុជា​ដែល​ស្ថិត​ជាប់​នឹង​ប្រទេស​វៀតណាម​។​

នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្ងៃទី​២​នៅ​ទឹកដី​ជាប់​នឹង​ប្រទេស​វៀតណាម

​កម្មករ​-​កម្មការិនី​ក្នុង​ខេត្តស្វាយរៀង ដែល​ជួប​សំណេះ សំ​ណា​ល​ជាមួយ​ពេលនេះ​មាន​ចំនួន​សរុប ១៩.៤៨៩​នាក់ ក្នុងនោះ​ស្រី ១៤,៧០៧​នាក់​និង​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ចំនួន​៥៩២​នាក់​។​មកពី​រោងចក្រ សហគ្រាស ចំនួន​៣៣​ក្នុងនោះ​មកពី​រោងចក្រ​សហគ្រាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង​ចំនួន ២៥​រោងចក្រ​, តំបន់​សេដ្ឋកិច្ច​ពិសេស​នាគរាជ​ចំនួន ៤ រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង​ចំនួន ៤​រោងចក្រ ។​

​រោងចក្រ​ទាំង​សហគ្រាស​ទាំង​៣៣​ដែល​អនុញ្ញាត​ឲ្យ​កម្មករ​កម្មការិនី​ជួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី​នា​ព្រឹក​នេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន ជប៉ុន ខ្មែរ​អាមេរិក​និង​អាល្លឺម៉ង់​។​រោងចក្រ​ទាំង នេះ មាន​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង ដំឡើង​កង់ ផលិត​ស្រោមដៃ​ផលិត​ខ្សែ​គ្រឿង បង្គុំ​អគ្គិសនី ផលិត​តួកង់ ផលិត​ស៊ុម​រូបថត ផលិត​សម្ភា​រៈវេច​ខ្ចប់​ដំឡើង​បង្អួច ផលិត​គ្រឿងបន្លាស់ កង់ ផលិត​ស្ទីក​គ័​រ​រូបភាព​ខ្សែ​នាឡិកា ផលិត​ម៉ែត្រ​ផលិត​ថ្នាំ​ពណ៌​លាប​កង់​ផលិត​គ្រឿងបន្លាស់ នាឡិកាដៃ ផលិត​ខ្សែ​នាឡិកា ផលិត​បារី ផលិត​វាំងនន​ស្លាបព្រិល និង​ផលិត​ប៉ុង​ស្មា​អាវ​។​

​ផលិតផល​ទាំងនេះ ត្រូវបាន​នាំ​យកទៅលក់​នៅក្រៅ​ប្រទេស និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផងដែរ​៕​មន​