នាយករដ្ឋមន្ត្រី​កម្ពុជា​កត់សម្គាល់​សកម្ម​ភាព​បោសសម្អាត​មីន​នៅ​កម្ពុជា​

1099
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​,​យោធិន​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កត់សម្គាល់ថា​ក្នុង​រយៈ​ពេល​ជាង​២៥​ឆ្នាំ​មកនេះ​លើ​សកម្មភាព​បោសសម្អាត​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​កម្ពុជា​សម្រេចបាន​សមិទ្ធ​ផល​ច្រើន​​គួរ​ឲ្យ​កត់សម្គាល់​។​

នាយករដ្ឋមន្ត្រី​កម្ពុជា​កត់សម្គាល់​សកម្ម​ភាព​បោសសម្អាត​មីន​នៅ​កម្ពុជា​

​ថ្លែង​នៅក្នុង​ពិធ​ធី​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន​និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន “២០១៨-២០២៥”​កាលពី​រសៀល​ថ្ងៃទី​១៧​ខែឧសភា​នា​វិមាន​សន្តិភាព​សម្តេច​តេ​ជោ​បានធ្វើការ​កត់សម្គាល់ លើ​បី​ចំណុច​។​សម្តេច​បញ្ជាក់ថា​ទីមួយ រំដោះ​ផ្ទៃដី​ចំនួន​ប្រមាណ ១.៧០០​គីឡូម៉ែត្រ​ក្រឡា​សម្រាប់​ផ្តល់​ដី​សុវត្ថិភាព ជូន​ប្រជាជន​យកទៅ​ប្រើប្រាស់ ប្រកប​របរ​អាជីវក​ម្ម សាងសង់​លំនៅដ្ឋាន និង​បង្កបង្កើនផល​ជាដើម​។​ទន្ទឹម​នោះ គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​មួយ​លាន​គ្រាប់មីន​ប្រឆាំង​រថក្រោះ​ប្រមាណ​២៥.០០០​គ្រាប់​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង ២​លាន​គ្រាប់ ត្រូវបាន​រកឃើញ និង​បំផ្លាញចោល​។​

ទី​ពីរ​. កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ពុះពារ​ជម្នះ​ការលំបាក នៃ​វិបត្តិ​ផ្លូវចិត្ត​ជនពិការ​ខិតខំ​លើកស្ទួយ​សិទ្ធិ ជនពិការ​លើកទឹកចិត្ត​ជនពិការ​ក្នុង​កម្មវិធី​នានា រួមទាំង​ការងារ​សង្គម និង​កីឡារ ខិតខំ​ផ្តល់ជំនួយ​ផ្នែក​មនុស្សធម៌ និង​កសាង​ជីវភាព​ជនពិការ​និង​ក្រុមគ្រួសារ​ជនពិការ​។​កិច្ចខិតខំ​ទាំងអស់នោះ​ត្រូវបាន​ប្រជាជន​កម្ពុជា​ក៏ដូចជា​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​អបអរសាទ​រ​និង​បន្ត​ជួយ​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​ដើម្បី​ឲ្យ​កម្ពុជា​រួច​ចាក​ផុត​ទុក្ខ​ពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

ទី​បី​. ក្នុង​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺ​ប្រតិបត្តិ​ករ​ទាំងអស់​រួមមាន​កងយោធពល ខេមរភូមិន្ទ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា អង្គការ​ហេ​ឡូ​ត្រាស់ អង្គការ​ម៉ែ​ក អង្គការ​ជំនួយ​ប្រជាជន​ន័​រវេ​ស និង​អង្គការ​ដោះមីន​កម្ពុជា បាន​បោសសំអាត និង​រំដោះ​ផ្ទៃដី​តាម​គម្រោង​អាទិភាព​រប​ស់ហគមន៍​ប្រមាណ ១០០​គីឡូម៉ែត្រ​ក្រឡា​ក្នុង​មួយឆ្នាំៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕​មន​

នាយករដ្ឋមន្ត្រី​កម្ពុជា​កត់សម្គាល់​សកម្ម​ភាព​បោសសម្អាត​មីន​នៅ​កម្ពុជា​