នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រាប់​យុវជន​ពី​ការងារ​ពីរម៉ឺន​កន្លែង​កំពុង​រង់ចាំ​

187
ចែករម្លែក
(រូបថតផេកសម្តេចតេជោហ៊ុនសែន)

ដោយៈ​បូព៌​ព្រឹក្ស​,​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​ដល់​យុវជន ​យុវនារី​កម្ពុជា​ដែល​មានបំណង​ស្វែងរក​ការងារ​ពី​ការងារ​ចំនួន​ពីរម៉ឺន​កន្លែង​នៅ​ក្រុមហ៊ុន​ចំនួន​១៥០​ក្រុមហ៊ុន​ដែល​កំពុង​រង់ចាំ​ពួកគេ​។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​៣០​ ខែតុលា​ឆ្នាំ​២០១៩​នេះ ​បានសរសេរថា ​ឱកាស​ការងារ​សម្រាប់​យុវជននៅក្នុង​«​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ប្រចាំឆ្នាំ​២០១៩»​ ចាប់ពី​ថ្ងៃទី​០២-០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ​ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​”​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ប្រចាំឆ្នាំ​២០១៩” នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​បន្តថា ​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​យុវជន​ដែល​បម្រុង​រក​ការងារ​ធ្វើ​។ ឱកាស​ការងារ​ល្អៗ​គ្រប់​ប្រភេទ​ជាង ២ ម៉ឺន​កន្លែង ពី​ក្រុមហ៊ុន​ធំៗ​ជាង ១៥០ កំពុង​រង់ចាំ​យុវជន យុវនារី ក៏ដូចជា​និស្សិត​របស់​យើង នៅក្នុង​ពិព័រណ៍​ការងារ​ប្រចាំ​ឆ្នាំនេះ​។​

សកម្មភាពក្នុងពិព័រណ៍ការងារនាពេលកន្លងទៅ(រូបថតផេកសម្តេចតេជោហ៊ុនសែន)

​ផេ​ក​ដដែល​បញ្ជាក់ថា​ នេះ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​​ស្តីពី​មុខរបរ និង​ការងារ ​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ដំណើរការ​ទីផ្សារការងារ កាត់បន្ថយ​ភាពមិន​ស៊ីគ្នា​រវាង​តម្រូវការ និង​ការ ,​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម ,​បង្កើន​ប្រសិទ្ធភាព​ទីផ្សារការងារ​, អប់រំ​បណ្តុះបណ្តាល​ជំនាញ​,​និង​ការ​ផ្តល់នូវ​ព័ត៌មាន​ទីផ្សារការងារ​ជាដើម ដើម្បី​ទទួលបាន​ការងារ​សម​រម្យ​, បង្កើនប្រាក់ចំណូល លើកកម្ពស់​ជីវភាព និង​ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ក្មួយៗ​យុវជន យុវនារី​ អាច​ត្រៀមប្រវត្តិរូប​សង្ខេប​(CV) និង​រៀបចំខ្លួន​ដើម្បី​ដាក់ពាក្យ និង​សម្ភាសន៍​ភ្លាមៗ​នៅ​កន្លែង​តែង​ម្តង​នៅក្នុង​ពិព័រណ៍​ការងារ​នោះ​៕​សរន/Ha

សកម្មភាពក្នុងពិព័រណ៍ការងារនាពេលកន្លងទៅ(រូបថតផេកសម្តេចតេជោហ៊ុនសែន)