នាយករដ្ឋមន្ត្រី​ក​ម្ពុជា-​ថៃ​​ នឹង​អញ្ជើញ​បើក​ការតភ្ជាប់​ផ្លូវ ស្ពាន​ច្រកព្រំដែន​ថ្មី​ស្ទឹង​បត់​-​ណង​អៀន និង​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត​-​អារញ្ញ​

442
ចែករម្លែក
  • 17
    Shares

​ដោយៈ​ភ្នំ​ស្វាយ​/​ព្រំដែន​កម្ពុជា​ថៃៈ​ នាយករដ្ឋមន្ត្រី​ក​ម្ពុជា និង​ថៃ​នឹង​អញ្ជើញ​បើក​ការតភ្ជាប់​ផ្លូវ ស្ពាន​ច្រកព្រំដែន​ថ្មី​ស្ទឹង​បត់​-​ណង​អៀន និង​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត​. អារញ្ញ​ ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០៩ ខាងមុខ​។នេះ​បើតាម​ការឱ្យ​ដឹង​របស់​រដ្ឋមន្ត្រីក្រសួង​សា​ធាណ​ការ​និង​ដឹកជញ្ជូន​កម្ពុជា​លោក​ស៊ុនចាន់ថុល និង​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ​គឺ​លោក អា​ខុម ធឺ​ម​ពិត​តា​យា​ប៉ា​សិទ្ធ (Arkhom Termpittayapaisith)​។​

ថ្លែង​ក្នុងពេល​ដឹកនាំ​ប្រ​តិភូ​មក​ពិនិត្យ​វឌ្ឍន​​ភាព​និង​លទ្ធផល​គម្រោង​សាងសង់​ផ្លូវ​ស្ពាន​នៃ​ច្រក​ស្ទឹង​បត់​-​ណង​អៀន​នេះ​កាលពី​ថ្ងៃទី​៨​ ខែមេសា​ឆ្នាំ​២០១៩​ និង​ក៏​ពិនិត្យ​គម្រោង​បើក​សេវាកម្ម​តាមផ្លូវ​រថភ្លើង​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​ក៏​ដូច​ក្រសួង​ស្ថាប័ន​អាជ្ញាធរ​ដែនដី​និង​អ្នកពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​ទាំង​ទីតាំង​ផ្លូវ​ស្ពាន​ច្រក​ថ្មី​នេះ​ក៏​ដូច​ស្ថានីយ​រថភ្លើង​អន្តរជាតិ​ខ្លង​លឹក​របស់​ថៃ​និង​ស្ថានីយ​រថភ្លើង​អន្តរជាតិ​ប៉ោយប៉ែត​របស់​កម្ពុជា​។​

សម្រាប់​ត្រៀម​ទទួល​វត្តមាន​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​នឹង​អញ្ជើញ​មក​ក្នុង​ពិធី​ចាក់​បេតុង​និមិត្តរូប​កសាង​បង្ហើយ​នូវ​ផ្លូវ ស្ពាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​ស្ទឹង​បត់​-​ណង​អៀន​ផង​និង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ជា​ផ្លូវការ​ផ្លូវដែក​កម្ពុជា ថៃ ។​

​ក្នុងឱកាស​នោះ​ ក៏មាន​ពិធី​ប្រគល់​-​ទទួល​នូវ​ក្បាលរថភ្លើង​១​គ្រឿង​និង​ទូ​ចំនួន​៤ ទូ​ជា​ជំនួយ​របស់​ប្រទេស​ថៃ​ផងដែរ​។​រដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​ក៏មាន​ផ្តល់​ព័ត័​មាន​លំអិត​ឲ្យគ្នា​ពី​គម្រោ​ង​ខាងលើ ខណ​:​ជួបគ្នា​លើ​កំណាត់​ផ្លូវ​ស្ពាន​ត្រឹម​ចំ​កណ្តាល​អូរជ្រៅ​ដែល​ថៃ​ខណ្ឌ​ដោយ​លួស​បន្លា និង​រនាំង​ថ្នល់ ។​ក៏បាន​ទៅពិនិត្យ​ចុង​ផ្លូវ​នៅ​ផ្នែក​ខាង​ទឹកដី​កម្ពុជា ដែល​បាន​នឹង​កំពុង​សម្រុក​ស្ថាបនា​ផ្លូវ​ប្រវែង​ជាង​២​គីឡូម៉ែត្រ ត​ភ្ជាប់​រួចរាល់​មក​រង្វង់​មូលនៃ​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៥៨ ៕S/Ha

   រូបថត : រដ្ឋមន្ត្រីក្រសួង​សា​ធាណ​ការ​និង​ដឹកជញ្ជូន​ក​ម្ពុជា​លោក​ស៊ុនចាន់ថុល និង​រដ្ឋ​ម​ន្ត្រី​ក្រសួង​ដឹកជញ្ជូន​ថៃ​គឺ​លោក អា​ខុម ធឺ​ម​ពិត​តា​យា​ប៉ា​សិទ្ធ និង​ប្រតិភូ​ពិនិត្យ​ផ្លូវ​ស្ពាន​ស្ទឹង​បត់ -​ណង​អៀន​និង​ស្ថានីយ​រថភ្លើង​អន្តរជាតិ​ខ្លង​លឹក -​ប៉ោយប៉ែត ( រូប​: ភ្នំ​ស្វាយ​)​