នាយករដ្ឋមន្ត្រី​ចង់​ឲ្យ​មានវេទិកា​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​និង​គណបក្សនយោបាយ​,​អាច​អញ្ជើញ​ប្រធាន​គណបក្ស​នា​ឲ្យ​ធ្វើ​ទីប្រឹក្សា​

638
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែសីហា​នេះ​ថា​ខ្ញុំ​សូម​និយាយ​ទៅកាន់​គណបក្សនយោបាយ​ទាំងអស់​ដែល​ចូលរួម​បោះឆ្នោត​ហើយ​មាន​បំណង​ចូលរួម​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ ។​មុននេះ​ខ្ញុំ​បាន​សម្រាប់​ការពិភាក្សា​ជាច្រើន​របស់​គណបក្ស​នយោបាយ​មួយចំនួន ។ គេ​មិន​រង់ចាំ​ដល់​ឆ្នាំ ២០២៣ ទេ​គឺ​គេ​បាន​ប៉ុន្មាន​និង​គណបក្ស​របស់គេ​ចាប់ផ្ដើម​ពី​ឥឡូវ​តទៅ​ហើយ ។

សម្តេចតេជោហ៊ុនសែន

​សម្តេច​បន្តថា​គេ​ចាប់ផ្ដើម​ពង្រឹង​គណបក្ស​របស់គេ​ចាប់ពី​ឥឡូវនេះ​ទៅ​។​អ្នកខ្លះ​ទៀត​ដោយ​មិន​ជោគជ័យ​នៅក្នុង​គណបក្ស​នេះ​មាន​បីនាក់​បាន​ត្រៀម​បង្កើត​គណបក្ស​ថ្មី​។​ទោះបី​ក្នុង​សភា​មាន​គណបក្ស​តិចតួច​ប៉ុន្តែ​ក្នុងសង្គម​នៅតែមាន​គណបក្ស​ច្រើន​ហើយ​ខ្ញុំ​ចង់​បង្កើត​វេទិកា​ពិភាក្សា​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​និង​គណបក្ស​ដែល​ចូលរួម​បោះឆ្នោត​នៅក្នុង​គណបក្ស ។​ខ្ញុំ​ចង់​ឲ្យ​មាន​វេទិកា​នេះ​កើតឡើង​ដែលជា​វេទិកា​ពិគ្រោះ​យោបល់​មួយ​ដែល​វា​នឹង​អាចជា​ធាតុ​ចូល​នៃ​បណ្ដាសារ​នយោបាយ​ផ្ដល់ជូន​មក​រាជរដ្ឋាភិបាល​ក្នុង​គោលបំណង​ដែល​គេ​មាន​ចំណែក​ក្នុងការ​ចូលរួម​កសាង​ប្រទេស​និង​ចូលទៅក្នុង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​បញ្ជាក់ថា​នេះ​ជា​វប្បធម៌​នៃ​ការសន្ទនា​ដែល​យើង​ចង់​ឲ្យ​មានការ​ពិគ្រោះ​យោបល់​រវាង​គណបក្ស​ក្នុង​រដ្ឋាភិបាល​និង​គណបក្ស​នៅក្រៅ​រដ្ឋាភិបាល​។​លើក​នេះ​អាចមាន​គណបក្ស​ពីរ​ទៅ​បី​នៅក្នុង​សភា​ឬក៏​អាច​មានតែ​គណបក្ស​មួយ​ក៏​អាច​ថា​បាន​។​ដូច្នេះ​ខ្ញុំ​ត្រៀម​បង្កើត​នូវ​វេទិកា​ពិគ្រោះ​យោបល់​រវាង​គណបក្ស​នៅក្នុង​រាជរដ្ឋា​ភិបាល​និង​គណបក្ស​ដែល​បាន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​នាពេល​កន្លងមកនេះ​។​ខ្ញុំ​មិន​ជួប​ជា​ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាជន​ទេ​តែ​ខ្ញុំ​ជួប​ក្នុង​ថ្នាក់​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​ហើយ​បញ្ចេញ​គណបក្ស​ដែល​ចូលរួម​បោះឆ្នោត​ទាំងអស់​ដើម្បី​ពិគ្រោះ​យោបល់​នៅ​វិមាន​សន្តិភាព​។​ខ្ញុំ​មាន​ផែនការ​នឹង​ជួប​ជាមួយនឹង​គណបក្សនយោបាយ​ទាំងអស់​ដែល​ខ្ញុំ​នឹង​អញ្ជើញ​មួយ​គណបក្ស​បីនាក់​ដើម្បី​មកជួប​ខ្ញុំ​មុនពេល​បង្កើត​រាជរដ្ឋាភិបាល​នៅ​វិមាន​សន្តិ ភាព​ដើម្បី​ពិគ្រោះ​យោបល់​អំពី​ការបង្កើត​វេទិកា​ពិគ្រោះ​យោបល់​នេះ ។

​សេចក្តីព្រាងច្បាប់​ផ្សេងៗ អាច​យកមក​ពិគ្រោះ​យោបល់​ជាមួយ​គណបក្ស​ផ្សេង ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​របស់​យើង ។ ហើយ​គណបក្ស ផ្សេងៗ​ក៏មាន​ផលប្រយោជន៍ ។​

​សម្តេច​បន្ថែមថា​យើង​ក៏​អាច​អញ្ជើញ​ប្រធាន​គណបក្សនយោបាយ​មួយចំនួន​ដែលមាន​ជំនាញ​ធ្វើជា​ទីប្រឹក្សា​ឲ្យ​ក្រសួង​ណាមួយ​ទៅតាម​សមត្ថភាព​និង​ជំនាញ​របស់​ពួកគេ​។​តែ​សូម​រំលឹកថា​កុំ​ឲ្យ​មានការ​រត់ការ​យកលុយ​សូម្បីតែ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏មាន​ការ​។​មាន​គណបក្ស​ពីរ​កំពុង​រត់​ការយក​លុយ​ដែល​ក្នុងនោះ​ទីមួយ​គឺ​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ទេ​ប្រព្រឹត្ត​ការយក​លុយ ។​

​សូម​ប្រកាសថា​គឺ​មានតែ​គណបក្ស​ប្រជាជន​មួយគត់​នៅក្នុង​រាជរដ្ឋាភិបាល​។​ខ្ញុំ​នឹង​ពិនិត្យ​នៅពេល​ក្រោយ​ទៀត​សម្រាប់​គណបក្ស​ផ្សេងៗ​។​តែ​រាល់​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​គឺ​យើង​យក​គោលនយោ​បាយ​របស់​គណ​បក្ស​ប្រជាជន​មក​អនុវត្ត​មិនអាច​យក​គោលនយោបាយ​របស់​គណ​បក្ស​ផ្សេង​មក​អនុវត្តបាន​នោះ​ទ​។​

​សម្តេច​បន្តថា​យើង​ធ្លាប់​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ រឿង​អី​យើង​មិនអាច​ពិគ្រោះ​យោល់​ជាមួយ​គណបក្ស​នយោបាយ​បាន ។ ខ្ញុំ​ចង់យក​នីតិកាល​ទី ៦ នេះ ដើម្បី​ប្រមូលផ្តុំ មូលធន​បញ្ញា​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​៕​សរន

សម្តេចតេជោ ហ៊ុនសែនខណៈជួបកម្មករព្រឹកថ្ងៃទី១៥សីហា(រូបថតផេកសម្តេចហ៊ុនសែន)