នាយករដ្ឋមន្ត្រី​ចិន​និយាយ​ថា​ភាពច្របូកច្របល់​អំពី​ច្បាប់​បត្យាប័ន​ហុងកុង​បំផ្លាញ​សង្គម​ទាំងមូល​

675
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឹ​ឈាំ​ង​( Li Keqiang) បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​ធ្នូ ជាមួយ​មេដឹកនាំ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ​ថា ភាព​ច្របូក​​ច្របល់​បណ្តាលមកពី ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បត្យាប័ន​បានធ្វើឱ្យ​ខូចខាត​សង្គម​ហុងកុង​ទាំងមូល​។​

​លោកស្រី​ការី ឡាំ​( Carrie Lam) មេ​ដឹង​នាំ​ក្រុង​ហុងកុង​កំពុងស្ថិត​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក​លី ឃឹ​ឈាំ​ង និង​ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ពីង​។​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោកស្រី ទៅ​កាន់​ទីក្រុង​ប៉េកាំង​ចាប់តាំងពី​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ឈ្នះ​ការបោះឆ្នោត​នៅ​ហុងកុង​កាលពី​ខែ​មុន ដែល​​ជា​ការបង្ហាញ​ការមិន​ពេញចិត្ត​និង​ការស្តីបន្ទោស​លើ​របៀប​ដែល លោកស្រី​ឡាំ បាន​ដោះស្រាយ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​យ៉ាង​ដ៏​ខ្លាំ​ក្លាអ​ស់​រយៈពេល​ជាច្រើន​ខែ​មកនេះ​។​

​លោកស្រី ឡាំ បាន​និយាយ​នៅក្នុង​ជំនួប​ជាមួយ​លោក​លី ឃឹ​ឈាំ​ង​ថា “​កាលពី​ឆ្នាំ​កន្លង​ទៅ​នោះ​នយោបាយ សេដ្ឋកិច្ច និង សង្គម​របស់​យើង ពិតជា​បាន​ប្រឈម​មុខ​នឹង​​បញ្ហា​ធំ ៗ​” ។​

​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បាន​ចាប់ផ្តើម​កាលពី​ខែ​មិថុនា​ជា​ការឆ្លើយតប​ទៅនឹង​ច្បាប់​ដែល​បាន​ស្នើឡើង​ដោយ​រដ្ឋាភិបាល​ហុងុ​ង​ដែល​នឹង​អនុញ្ញាត​ឱ្យ​នាំខ្លួន​ប្រជាជន​​ហុងកុង​ទៅ​ប្រឈម​នឹង​ការកាត់ទោស​ពី​បទឧក្រិដ្ឋ​នៅ​ប្រទេស​ចិន​ដីគោក​។ ចាប់តាំងពី​ពេលដែល លោកស្រី​ឡាំ​បាន​ដកចេញ​ច្បាប់​នេះ​ចេញ​វិញ​មក​នោះ ក្រុមអ្នកតវ៉ា​បាន​​បន្ត​អំពាវនាវ​ឱ្យ មាន​ការកែទម្រង់​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ទូលំ​ទូលាយ​ជាង​មុន​និង​ធ្វើការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ការបង្ក្រាប​ដ៏​ឃោរឃៅ​របស់​ប៉ូលិស​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាយករដ្ឋមន្ត្រី​ចិន​លោក លី ឃឹ​ឈាំ​ង​និង​លោកស្រី ឡាំ ក្នុងអំឡុង​ជំនួប​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​១៦​ធ្នូ​