នាយករដ្ឋមន្ត្រី​ចិន​៖ ចិន​និង​ហ្វីលីពីន​មាន​«​ផលប្រយោជន៍​រួម​ធំធេង​ជាង​ការខ្វែងគំនិត​គ្នា​»

337
ចែករម្លែក

​នៅក្នុង​កិច្ច​ជំនួប​ជាមួយ លោក​រ៉ូ​ឌ្រី​ហ្គ្រោ ឌុ​ត​ទែត​(Rodrigo Duterte )​ប្រធានាធិបតី​ហ្វីលីពីន​នាយករដ្ឋមន្ត្រី​ចិន លោក​លី ឃឹ​ឈាំ​ង​( Li Keqiang )​បាន​និយាយ​កាលពី​ថ្ងៃ​​សុក្រ​ទី​៣០​សីហា​ថា “​ផលប្រយោជន៍​រួម​រវាង​ចិន​និង​ហ្វីលីពីន​លើស​ច្រើន​ជាង​ការខ្វែងគំនិត​គ្នា​”​។​

​លោក Li Keqiang បាន​និយាយថា​ចិន​មាន​ឆន្ទៈ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ហ្វីលីពីន​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការគោរព​គ្នា​ទៅវិញទៅមក សមភាព និង​ទទួលបាន​ផល​​ប្រយោជន៍​ទៅវិញទៅមក និង​ស្វែងរក​ការរួម​កម្លាំង​ក្នុង​ភាព​ជា​ដៃគូ​ឱ្យ​ប្រសើរ​ឡើង​រវាង​គំនិត​ផ្តួចផ្តើម​រវាង​ខ្សែក្រវ៉ាត់​និង​ផ្លូវ​និង​កម្មវិធី​”​កសាង​, កសាង​,​កសាង​” របស់​​ហ្វីលីពីន​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្ថិរភាព និង​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​លោក Li Keqiang បាន​និយាយថា​ស្ថានភាព​បច្ចុប្បន្ន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាទូទៅ​មាន​ស្ថិរភាព ហើយ​បណ្តា​ប្រទេស​ក្នុង​តំបន់​កំពុង​រស់នៅ​ប្រកបដោយ​សន្តិភាព​។​

​លោក​បាន​និយាយថា​ចិន​តែងតែ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ភាពស្មោះត្រង់​បំផុត​និង​មាន​ឆន្ទៈ​ធ្វើការ​រួមគ្នា​ជាមួយ​ហ្វីលីពីន​និង​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​សម្រេ​បាន​នូវ​ក្រមប្រតិបត្តិ​(COC) នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​រយៈពេល​ដែល​ហ្វីលីពីន​បំពេញ​តួនាទី​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​ចិន – អាស៊ាន​។

​លោក​ក៏​រំពឹង​ផងដែរ​ថា​នឹង​មាន​កិច្ច​ខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​និង​ការការពារ​ប្រេង​និង​ឧស្ម័ន​នៅ​ឯនាយ​សមុទ្រ​និង​ការពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​​សមុទ្រ​ចិន​ខាងត្បូង​និង​ក្នុង​តំបន់​។​

​លោក Rodrigo Duterte​បាន​និយាយថា ភាគី​ហ្វីលីពីន​មាន​ឆន្ទៈ​ក្នុង​ការពង្រីក​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​បន្ថែម​ទៀត​នៅក្នុង​វិស័យ​​ជាច្រើន​ដូចជា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​និង​ធានាបាន​អត្ថប្រយោជន៍​ជាក់ស្តែង​នៃ​ប្រទេស​ទាំង​២៕ប្រែសម្រួល៖សុខា/sn

លោកLi Keqiang ជួប​ជាមួយ លោកRodrigo Duterte នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​សុក្រ​