នាយករដ្ឋមន្ត្រី​ឆែក​ប្រាប់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថា ការចាកចេញ​ពី​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​មិនមែនជា​រឿង​ល្អ​ទេ​

560
ចែករម្លែក

​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ឆែក​បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជី​ម ម៉ា​តទី​ស ថា លទ្ធភាព​ដែល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​នោះ គឺ ខុស​ហើយ​។​

​លោក អ៊ែន​ដ្រេ​ច បា​ប៊ី​ស (Andrej Babis) បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ប្រាក កាលពី​ថ្ងៃអាទិត្យ​ទី​២៨​តុលា​ថា ទំនាក់ទំនង (​ជាមួយ​រុស្ស៊ី​) មិនមាន​ភាពល្អប្រសើរ​ទេ ហើយ​យើង​កំពុង​ត្រឡប់​ទៅរក​សម័យ​សង្គ្រាមត្រជាក់​”​។​

​លោក​បា​ប៊ី​សបាន​និយាយថា “​វា​នឹង​ជា​ការល្អ​សម្រាប់​ប្រទេស​មហាអំណាច​ដើម្បី​សហការគ្នា​”​។​

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា រុស្ស៊ី​បាន​រំលោភ​លើ​លក្ខខណ្ឌ​នៃ​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម ឬ INF ដែល​ហាមឃាត់​មិនឱ្យ​អាមេរិក​និង​រុស្ស៊ី​កាន់កាប់ ផលិត ឬ​ធ្វើតេស្ត​កាំជ្រួច​នុយក្លេអ៊ែរ​ដែល​បាញ់​បាន​ចម្ងាយ ៥០០ ទៅ ៥.៥០០ គីឡូម៉ែត្រ​។​

​រុស្ស៊ី​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការផលិត​ឬ​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ​ប្រភេទ​នេះ​។​

​លោក​បា​ប៊ី​ក៏បាន​និយាយ​ផងដែរ​ថា ឆែក​នឹង​រក្សា​កងទ័ព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ថ្វីបើ​មានការ​វាយប្រហារ​ដ៏​ប្រល័យ​ចំនួន ៤ លើក​នៅ​ទីនោះ​ក្តី​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ឆែក​លោក អ៊ែន​ដ្រេ​ច បា​ប៊ី​ស (​ឆ្វេង​) ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជី​ម ម៉ា​តទី​ស នៅ​ទីក្រុង​ប្រាក​កាលពី​ថ្ងៃអាទិត្យ