នាយករដ្ឋមន្ត្រី​ជប៉ុន​រៀបចំ​ពិធី​លៀង​សាយភោជន៍​ជូន​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ

735
ចែករម្លែក

​ភ្នំពេញ​៖ នៅ​រាត្រី​ថ្ងៃទី​៨ ខែតុលា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ និង​លោកជំទាវ​បាន​ប្រារព្វ​រៀបចំ​ពិធី​លៀង​សាយភោជន៍​ជូន​បណ្តា មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល មេគង្គ ជប៉ុន លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។

​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន៍​នេះ​រួ​មាន​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,លោក​បណ្ឌិត ថង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ ,​លោកស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋនិង​ជា​រដ្ឋមន្ត្រីក្រសួងការបរទេស​ស​ហ​ភាព​មី​យ៉ាន់​ម៉ារ,​ លោក​ឧ​ត្ត​ម​សេ​នីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​, លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀត ណា​ម ។
​ ​ ​
​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​លៀង​សាយភោជន៍​នោះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​បណ្តា​មេដឹកនាំ​នៃ ប្រទេស​មេគង្គ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ ឆ្លើយតប​តាម​អញ្ជើញ​របស់លោក ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន លើក​ទី​១០ ។ លោកនាយក​រដ្ឋមន្ត្រី​បន្តថា​យើង​ពិតជា​មានការ​រីករាយ​ចំពោះ​កិច្ចប្រជុំ​របស់​យើង​ក្នុង​ឆ្នាំ ២០១៨​នេះ​ដែល​ប្រព្រឹត្ត​ធ្វើឡើង​ស្របពេល​និង​ខួប​១០ ឆ្នាំ​នៃ​កិច្ចប្រជុំ​កំពូល​មេ គង្គ​ជប៉ុន​របស់​យើង ។ បន្តថា​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​យើង​នៅ​ថ្ងៃស្អែក​យើង​និង​ធ្វើការ​ពិភាក្សា​និង​អនុម័ត​យុទ្ធ សាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ លើកកម្ពស់​សុខមាលភាព​ប្រជាជន​និង​ការពារ​បរិ ស្ថាន ។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារៈ សំខាន់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត៕