នាយករដ្ឋមន្ត្រី​ជប៉ុន បញ្ជាក់ថា​ជប៉ុន​បន្ត​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា

1255
ចែករម្លែក
បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ (Shinzō Abe) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន នា​ទីស្តីការ​នាយករដ្ឋមន្ត្រី​(រូបក្រុមការងារ)

ដោយៈមុនីរ័ត្ន/ភ្នំពេញៈសេចក្តីរាយការណ៍ពីប្រទេសជប៉ុនបានឲ្យដឹងថា​នៅវេលា​ម៉ោង​៤:២០ រសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៨​នេះ​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ (Shinzō Abe) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន នា​ទីស្តីការ​នាយករដ្ឋមន្ត្រី​។

ប្រភពបន្តថានៅក្នុងជំនួប​នេះ លោកនាយករដ្ឋមន្ត្រី​ជប៉ុន បាន​ស្វា​គម​ន៏៍ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​​បណ្ឌិត​ហ៊ុនម៉ាណែត ​មក​ប្រទេសជប៉ុនលើក​នេះ គឺ​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​របស់លោក​ក្នុងជំនួប​ផ្ទាល់​ជាមួយ​សម្តេច​អគ្គ​មហា​សេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១១ នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​នាពេល​កន្លងទៅ។ ​

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ (Shinzō Abe) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន នា​ទីស្តីការ​នាយករដ្ឋមន្ត្រី​

លោកនាយករដ្ឋមន្រ្តីបន្តថាលោក​សង្ឃឹមថា​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ធ្វើឲ្យ​ទំនាក់ទំន​កិច្ចសហ​ប្រតិ​បត្តិការ​ជប៉ុន​-​កម្ពុជា នឹង​ត្រូវបាន​ពង្រឹងពង្រីក​ថែមទៀត ។ លោកនាយករដ្ឋមន្ត្រី​ជប៉ុន​ក៏បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ថា ជប៉ុន​នៅតែ​បន្ត​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​បាន​លើក​នូវ​យោបល់​មួយចំនួន​ដើម្បីឲ្យ​កម្ពុជា​យកទៅ​ពិចារណា​ក្នុង​គោលបំណង​ធានា​ឲ្យ​ការបោះឆ្នោត​នា​ខែកក្កដា​ខាងមុខនេះ ប្រព្រឹត្ត​ទៅ​ដោយ សេរី យុត្តិធម៌ និង​ឆ្លុះបញ្ចាំង​អំពី​ឆ​ន្ទៈ​ប្រជាពលរដ្ឋ ។

ចំណែក​បណ្ឌិតហ៊ុនម៉ាណែត​បាន​ថ្លែងអំណរគុណ​ដល់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ដែល​បានរៀបចំ​ឲ្យរូបលោក​បានមក​បំពេញ​ទស្សនកិច្ច​នាពេលនេះ និង​ផ្តល់​កិត្តិយស​អនុញ្ញាតឲ្យ​រូបលោក​បាន​ចូលជួប​សំដែង​ការគួរសម​នាពេលនេះ ។ ជាមួយគ្នានេះ​​បណ្ឌិត​ស​ង្ឃឹម​ថា​កិច្ចសហប្រតិបត្តិការ​ជប៉ុន​-​កម្ពុជា នឹង​ត្រូវបាន​ពង្រឹងពង្រីក​ថែមទៀត ។
​បណ្ឌិតហ៊ុនម៉ាណែតក៏​បាន​ថ្លែងអំណរគុណ​ដល់​ជប៉ុន​ដែល​ប្រកាន់​ជំហរ​ច្បាស់លាស់​បន្ត​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុ​ជានា​ខែកក្កដា​ខាងមុខនេះ ៕មន

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ (Shinzō Abe) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន នា​ទីស្តីការ​នាយករដ្ឋមន្ត្រី​(រូបក្រុមការងារ)