នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ ទៅពិនិត្យ​មើល​តំបន់​រងគ្រោះ​ទឹកជំនន់​ខ្លាំង​នៅ​ភាគ​ខាងលិច​ជប៉ុន ខណៈ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​១៧៦​នាក់​

769
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ី​ហ្សូ អា​បេ បាន​កំពុង​ពិនិត្យមើល​នៅ​ទីក្រុង​មួយ​ដែល​រងគ្រោះ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ស្រប​ពេលដែល​រដ្ឋាភិបាល​បាន​និយាយថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​១៧៦​នាក់​។

​លោក ស៊ិន​ហ្សូ អា​បេ បាន​កំពុង​ពិនិត្យមើល​នៅ​មណ្ឌល​សង្គ្រោះ​មួយ​នៅ​ទីក្រុង​គូ​រ៉ាស៊ី​គិ ដែល​ទឹកទន្លេ​បាន​ឡើង​ហៀរហូរ​មាត់ជ្រាំង​ហើយ​បាន​បង្ក​ការ​ជន់​លិច​នៅ​តំបន់​អ្នកស្រុក​រស់នៅ​ជាច្រើន​។​

​ក្រុម​អ្នក​សង្គ្រោះបាន​ជីក​កកាយ​ដី​ដើម្បី​រក​ពួក​អ្នក​នៅរស់ ខណៈដែល​មនុស្ស​រាប់សិប​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​ឈានដល់​ថ្ងៃទី​៥​។​

​ភ្លៀ​ធ្លាក់​ដ៏​ខ្លាំង បាន​បង្កឱ្យមាន​ទឹកជំនន់​ខ្លាំង និង​បំណាក់​ដី ដែល​បណ្តាលឱ្យ​ដួលរលំ​ផ្ទះ​ជាច្រើន នៅ​ទូទាំង​តំបន់​ដ៏​ធំ​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ ។ ភាគច្រើន​នៃ​អ្នកស្លាប់​ទាំងនោះ គឺ​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង នៅ​តំបន់​ជិតៗ​ទីក្រុង​នេះ​។​

​រដ្ឋាភិបាល​បាន​បញ្ជូន​កងទ័ព​ចំនួន​៧៥.០០០​នាក់ និង ក្រុម​អ្នក​សង្គ្រោះ​ជាច្រើន​នាក់​ព្រមទាំង​ឧទ្ធម្ភាគចក្រ​៨០​គ្រឿង​សម្រាប់​ប្រតិបត្តិ​ការស្វែងរក​និង​សង្គ្រោះ​នេះ​។​

​ការដឹកជញ្ជូន​ជំនួយ​សង្គ្រោះ ត្រូវបាន​យឺតយ៉ាវ ដោយសារ​ផ្លូវ​និង​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្សេងៗ​ទៀត​ខូចខាត​។
​ផ្ទះ​រាប់ពាន់​ខ្នង​នៅ​មិនទាន់មាន​ទឹកស្អាត​និង​អគ្គិសនី ប្រើប្រាស់​នៅឡើយ​ទេ​៕ ដោយ៖ សុខា

​លោក ស៊ិន​ហ្សូ អា​បេ បាន​លុបចោល​គម្រោង​ទស្សនកិច្ច​ទៅ​អឺរ៉ុប​និង​មជ្ឈិមបូព៌ា​នៅ​សប្តាហ៍​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​នេះ