នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ ចង់​ជួប​ជាមួយ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន

2782
ចែករម្លែក

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលជាអ្នកប្រកាន់តឹងជាយូរមកហើយចំពោះកូរ៉េខាងជើងនោះបាននិយាយកាលពីថ្ងៃអង្គារទី២៥កញ្ញាថា លោកមានឆន្ទៈជួបជាមួយលោក គីម ជុង​​អ៊ុន មេដឹនាំកូរ៉េខាងជើង បន្ទាប់ពីមានកិច្ចជំនួបកំពូលជាប្រវត្តិសាស្រ្តរបស់ មេដឹនាំ កូរ៉េខាងជើងនេះ មួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។

លោក ស៊ីនហ្សូ អាបេ ដែលកាលពីមួយឆ្នាំកន្លងទៅ ធ្លាប់បានព្រមាននៅអង្គការសហប្រជាជាតិថាឱកាសការទូតជាមួយកូរ៉េខាងជើងបានបិទហើយនោះ បានត្រៀមខ្លួនបើកទ្វារចំហជាងមុនប៉ុន្តែនៅតែមានការប្រុងប្រយ័ត្នចំពោះការលើកឡើងចុងក្រោយបំផុតរបស់លោកទៅកាន់អង្គការសហប្រជាជាតិ។ប៉ុន្តែ លោកបាននិយាយថា ជំនួបកំពូលណាមួយនឹងត្រូវបានយកចិត្តទុកដាក់ក្នុងការដោះស្រាយជម្លោះជាច្រើនទសវត្សរ៍មកនេះ អំពីការចាប់ពង្រត់ជនស៊ីវិលជប៉ុនដែលជាបញ្ហាដ៏រំជួលចិត្ត សម្រាប់សាធារណជនជប៉ុនជាច្រើន ដែល លោក ស៊ីនហ្សូ អាបេបានកសាងអាជីពនយោបាយរបស់លោកឈរលើបញ្ហានោះ។

លោក ស៊ីនហ្សូ អាបេ បាននិយាយក្នុងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិថា ” ដើម្បីដោះស្រាយបញ្ហាចាប់ពង្រត់នេះ ខ្ញុំក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យមានការទុកចិត្តគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើង ដើម្បីឈានទៅរកការចាប់ផ្តើមជាថ្មីនិងជួបទល់មុខគ្នា ជាមួយនឹងប្រធាន គឹម ជុងអ៊ុន។ប្រសិនបើយើងមានជំនួបណាមួយនោះ ខ្ញុំនឹងប្ដេជ្ញាថាវាត្រូវតែរួមចំណែកដល់ការដោះស្រាយបញ្ហាចាប់ពង្រត់នេះ” ។

កូរ៉េខាងជើងបានចាប់ពង្រត់ពលរដ្ឋជប៉ុនជាច្រើននាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០និង ១៩៨០ដើម្បីបណ្ដុះបណ្ដាលពួកអ្នកស៊ើបការណ៍សម្ងាត់របស់របបកូរ៉េខាងជើងនេះអំពីភាសានិងវប្បធម៌ជប៉ុន៕ដោយ៖វាសនា

លោក ស៊ីន ហ្សូអាបេ ថ្លែងនៅអង្គការសហប្រជាជាតិដោយនិយាយដល់ជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង