នាយករដ្ឋមន្ត្រី​ជូ​មូ​កេ​ន​យ៉ា​តា ក្លាយជា​ប្រធានាធិបតី​ដំបូង​នៃ សាធារណរដ្ឋ​កេ​ន​យ៉ា​

402

​លោក ជូ​មូ កេ​ន​យ៉ា​តា (Jomo Kenyatta) (​កើត​នៅ​ឆ្នាំ​១៨៨៩​ហើយ ស្លាប់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​១៩៧៨) ជា​មេដឹកនាំ​ប្រទេស​កេ​ន​យ៉ា​ចាប់​តាំង ពី ទទួលបាន​ឯករាជ្យភាព​នៅក្នុង​ឆ្នាំ ១៩៦៣ រហូត​ដល់ពេល​គាត់​ស្លាប់​ក្នុង ឆ្នាំ​១៩៧៨ ដោយបាន​បំពេញ​តួនាទី ដំបូង​ជា​នាយករដ្ឋមន្ត្រី នា​ថ្ងៃទី​១ ខែ មិថុនា ឆ្នាំ​១៩៦៣ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ១៩៦៤ ហើយ​បន្ទាប់​មកជា​ប្រធានាធិបតី ពី​ឆ្នាំ​១៩៦៤-៧៨) ។ លោក​ត្រូវ បាន​គេ​ចាត់ទុកថា​ជា​បិតា​ស្ថាបនិក​នៃ ប្រទេសជាតិ​កេ​ន​យ៉ា ។​
​ ​
​លោក​គឺជា​បញ្ញវន្ត​ដែលមាន ចំណេះដឹង​ខ្ពង់ខ្ពស់​ម្នាក់​ដែល​បាន​និពន្ធ សៀវភៅ​ជាច្រើន និង​ត្រូវបាន​គេ​ចងចាំ ថា ជា​ជន​គំរូរ​ឱ្យ​អាហ្វ្រិក​ទាំងមូល​។ លោក​ក៏​ជា​ឪពុក​របស់​ប្រធានាធិបតី បច្ចុប្បន្ន គឺ លោក យូ​ហ៊ូ​រូ កេ​យ៉ា​តា (Uhuru Kenyatta) និង​ជា​ប្រធានាធិបតី ទី​បួន​របស់​ប្រទេស​នេះដែរ ។​
​ ​
​ព្រលានយន្តហោះ​អន្តរជាតិ មជ្ឈមណ្ឌល​សន្និសីទ​, មហាវិថី​សំខាន់ៗ នៅក្នុង​ទីក្រុង​ណៃ​រ៉ូ​ប៊ី សាលារៀន សាកលវិទ្យាល័យ​រួមទាំង​ក្រុមហ៊ុន អចលនទ្រព្យ​លំនៅស្ថាន​ត្រូវបាន​គេ​ដាក់ ឈ្មោះ​តាម​ឈ្មោះ​របស់គាត់ ដោយ​គេ ចាត់ទុកថា ហាក់ដូចជា​មេដឹកនាំ​រាជាធិបតេយ្យ ។ រូបសំណាក​នៅ​ចំ​កណ្តាល ទីក្រុង​ណៃ​រ៉ូ​ប៊ី និង​វិមាន​រំលឹក​ខួប​នៅ ទូទាំងប្រទេស​កេ​ន​យ៉ា ក៏មាន​រូបលោក ជូ​មូ កេ​ន​យ៉ា​តា ផងដែរ ៕ ប្រែ​សម្រួល​: ផល្លារ​

​លោក ជូ​មូ កេ​ន​យ៉ា​តា​