នាយករដ្ឋមន្ត្រី​ថៃ​និង​អភិបាល​ក្រុង​បាងកក​​ឡើង​តុលាការ​រឿង​ការបំពុល​ខ្យល់​អាកាស​

829
ចែករម្លែក
  • 1.3K
    Shares

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា អភិបាល​ក្រុង​បាងកក​លោក​ ​អាស​វីន ក្វាន​មឿង និង​គណៈកម្មាធិកា​របរិ​ស្ថានជាតិ ត្រូវ​បាន​កោះ​ហោះ​អោយ​ឡើង​តុលាការ​ដើម្បី​ផ្តល់​​សក្ខីកម្ម​(​ក​សិណ​)​នៅ​ថ្ងៃ​ព្រហស្បត៍ទី​៧​កុម្ភៈ​នៅ​តុលាការ​រដ្ឋបាល​កណ្តាល ដោយសារតែ​វិបត្តិ​បំពុល​ខ្យល់អាកាស PM2.5​ដែល​ប៉ះពាល់​ក្រុង​បាងកក​ទាំងមូល​និង​បណ្តា​ខេត្ត​ជិត​​ខាង​អស់​ពេល​ជិត​២​ខែ​មក​ហើយ​។​

​តុលាការ​មុខជា​សួរ​លោក​ប្រា​យុទ្ធ លោក​អាស​វីន​និង​សមាជិក​គណៈកម្មាធិការ​ខាងលើ​ក្នុង​ចម្លើយ​តប​ទៅ​នឹង​បណ្តឹង​របស់​អង្គការ Stop Global Warming Association (SGWA)​និង​អ្នកក្រុង​បាងកក​៤១​នាក់​។​ដើមបណ្តឹង​ចោទប្រកាន់​ពួកគេ​ថា​ធ្វេសប្រហែស​អំពី​វិបត្តិ​ផ្សែង​អ័ព្ទ​ក្នុង​ក្រុង ដោយ​ថា​ពួកគេ​ខកខាន​មិន​បាន​យកមក​ប្រើ​ច្បាប់​​បរិស្ថាន​និង​ច្បាប់​សុខភាព​សាធារណៈ​ដើម្បី​គ្រប់គ្រង​កំរិត​ផ្សែង​ធូលី PM2.5​។​

​អង្គការ​សុខភាព​ពិភពលោក បាន​ពណ៌នា PM2.5​ថា​ជា​សារធាតុបង្កមហារីក​carcinogenic​។​កំទេច​ធូលី​ដែល​មាន​អង្កត់​ផ្តិត​២,៥​មីក្រូ​ម៉ែត្រ​ឬ​តូច​ជាង​នេះ បង្ក​បញ្ហា​សុខភាព​ជាច្រើន ដោយ​ការ​ស្ថិត​នៅ​ជាមួយ​វា​យូរ​អាចអោយ​កើត​ជម្ងឺ​ស្លាប់​បាន​។​

​យោង​តាម​បណ្តឹង ការធ្វេសប្រហែស​របស់​ពួក​មន្ត្រី​ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ​នាំអោយ​មាន​ការបិទ​សាលារៀន​និង​ស្ថាប័ន​ជំនួញ​រាប់រយ​ជា​បណ្តោះអាសន្ន​។​ចំណែក​ចំនួន​មនុស្ស​​មាន​បញ្ហា​ផ្លូងដង្ហើម​ក៏កើនឡើង​ហើយ​សេដ្ឋកិច្ច​ថៃ​រង​ការខា​តបង់​ធ្ងន់ធ្ងរ ជាពិសេស​ទេសច​របរ​ទេស​ស្ទាក់ស្ទើរ​ក្នុងការ​ធ្វើ​ដំណើរ​មក​លេង​ថៃ​ដោយ​សារ​គុណភាព​ខ្យល់អាកាស​។​

​ប្រធាន​SGWA លោក​ស្រ៊ី​ស៊ូ​វ៉ាន់ ចាន់​យ៉ា បាន​និយាយថា​«​យើង​ត្រៀម​ភស្តុ​ង​តាង​អំពី​ការធ្វេសប្រហែស ហើយ​នឹង​ទទូច​អោយ​តុលាការ​បញ្ជា​អោយ​ចុង​ចម្លើយ​ទាំង​៣ ចេញ​​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​»​។​

​លោក​ថា អ្នក​ដុត​ចំការ​អំពៅ​និង​ទិញ​អំពៅ​ដុត​សំបក​ចោល​ក៏​គួរ​ដាក់ទោស​។​

​ក្នុងពេល​ជាមួយគ្នា សភាពាណិជ្ជកម្ម​ថៃ​ក៏​បាន​ព្រមាន​ថា បើ​ផ្សែង​អ័ព្ទ​នេះ​អូសបន្លាយ ការខាតបង់​ហិរញ្ញវត្ថុ​អាច​មាន​ចំនួន​១០​ទៅ​១៥​ពាន់​លាន​បាត​(៤៣៣-៦៥០​លាន​ដុល្លារ​)​ក្នុង​មួយខែ​។​ការ​វាយ​តំលៃ​នេះ​ផ្អែក​លើ​លុយ​ដែល​ប្រជាជន​ចំណាយ​លើ​ការព្យាបាល​សុខភាព​បង្កឡើង​ដោយ​ការ​បំពុលបរិយាកាស និង​ម៉ា​មុខ​ការពារ​សុខភាព​N95 ព្រមទាំង​​ការធ្លាក់​ចុះ​ចំនួន​ទេសចរ​៕ដោយៈវាសនា

យោង​តាម​សភាពាណិជ្ជកម្ម​ថៃ ប្រជាជន​ថៃ​បាន​ចំណាយ​មួយ​ខែ​អស់​៥៩៤​លាន​បាត​រួច​ទៅ​ហើយ​លើ​ការទិញ​ម៉ា​សមុខ​និង​គ្រឿង​ឧបករណ៍​ការពារ​ផ្សេងៗ​