នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ថា ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៨

496

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថ្ងៃទី​១០​ខែតុលា​ថា ប្រទេស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ។ នេះ​ជា​កាលបរិច្ឆេទ​ច្បាស់លាស់​បំផុត ដែល​លោក​បាន​ផ្តល់ឱ្យ​សម្រាប់​ការបោះឆ្នោត ចាប់តាំងពី​លោក​បាន​កាន់អំណាច​ដោយ​ការធ្វើ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក​នោះ​។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែលជា​មេដឹកនាំ​រដ្ឋាភិបាល ឬ​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នេះ បាន​និយាយថា កាលបរិច្ឆេទ​បោះឆ្នោត​ពិតប្រាកដ នឹងត្រូវ​បានប្រកាស​នៅ​ខែមិថុនា ឆ្នាំ​២០១៨ ។​

​រដ្ឋាភិបាល​ថៃ​នេះ បាន​ពន្យារពេល​បោះឆ្នោត​ជាច្រើនលើក ដោយ​លើកឡើង​អំពី​ការព្រួយបារម្ភ​ផ្សេងៗ ដូចជា​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​បញ្ហា​សន្តិសុខ​ជាដើម​នោះ​៕ ដោយ៖ សុខា

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា