នាយករដ្ឋមន្ត្រី​នូវែល​សេឡ​ង់​ប្តេជ្ញា​ថា​អ្នក​វាយប្រហារ​នៅ​វិហារ​អ៊ីស្លាម​ប្រឈម​នឹង​”​ច្បាប់​ពេញលេញ​”

180
ចែករម្លែក
  • 9
    Shares

​នាយករដ្ឋមន្ត្រី​នូវែ​លសេ​ឡង់ លោកស្រី​ចា​ស៊ីន​ដា អា​ឌឺ​ន បាន​សន្យា​នៅ​ថ្ងៃ​អង្គារ​ទី​១៩​ខែ​មីនា​ថា​បុរស​ដែល​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល​នៅ​វិហារ​អ៊ីស្លាម​កាល​​ពី​សប្តាហ៍​មុន​នឹង​ត្រូវ​ប្រឈម​នឹង “​ច្បាប់​ពេញលេញ​” ។​លោកស្រី​បាន​និយាយ​ដូចនេះ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​របស់​អ្នក​វាយប្រហារ​នេះ​ទេ ។​

​លោកស្រី​ចា​ស៊ីន​ដា អា​ឌឺ​ន បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដ៏​រំជួលចិត្ត​ទៅកាន់​កិច្ចប្រជុំសភា​ថា “​គាត់​បាន​ស្វែងរក​អ្វីៗ​ជាច្រើន​ពី​អំពើ​ភេរវកម្ម​របស់​គាត់ ប៉ុន្តែ​រឿង​មួយ​គឺថា ​ហេតុ​អ្វី​ដែល​អ្នក​មិន​ដែល​ឮ​ខ្ញុំ​និយាយ​ពី​ឈ្មោះ​របស់​គាត់​(​អ្នក​វាយប្រហារ​)​នោះ​” ។

​លោកស្រី​បាន​និយាយ​នៅ​កិច្ចប្រជុំសភា​នៅ​ទីក្រុង​វែល​លីង​តុន​គឺ​៤​ថ្ងៃ​បន្ទាប់ពី​ការសម្លាប់​រង្គាល​នៅ​ទីក្រុង​ក្រៃ​ឈឺ​ច​ថា “​ចូល​អ្នក​និយាយ​អំពី​ឈ្មោះ​របស់​អ្នក​ទាំងឡាយ ដែល​បាន​​ស្លាប់​ជា​ជាង​ការនិយាយ​អំពី​ឈ្មោះ​បុរស​ដែល​បាន​សម្លាប់ អ្នក​ទាំងនោះ​។​

​លោកស្រី បាន​និយាយថា “​គេ ជា​ភេរ​វករ ។ គេ​ជា​ឧក្រិដ្ឋជន ។ គជា​ជ​នេ​ជ្រុលនិយម​។​ប៉ុន្តែ នៅ​ពេល​ខ្ញុំ​និយាយ គឺ​មិន​និយាយ​អំពី​ឈ្មោះ​នោះ​ទេ​”​។​

​ប្រេន​ថុន ថែ​ររិន ជនជាតិ​អូស្ត្រាលី អាយុ​២៨​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន ដោយ​ប៉ូលិស ហើយ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ករណី​មួយ​អំពី​មនុស្សឃាត ប៉ុន្តែ លោកស្រី​ចា​ស៊ីន​ដា​ អា​ឌឺ​ន​បាន​និយាយ​ដោយ​ជឿជាក់​ទៅ​កាន់​សភា​ថា បទចោទប្រកាន់​ផ្សេងៗ​ទៀត នឹង​មាន​ជា​បន្ត​។​

​លោកស្រី បាន​បន្ថែមថា ” គាត់​នឹង​ប្រឈម​នឹង​ការអនុវត្ត​ចាប់​ដ៏​ពេញលេញ​នៅ​នូវែ​លសេ​ឡង់​។ លោកស្រី​ក៏​បាន​សន្យា​ធ្វើ​កំណែទម្រង់​ច្បាប់​ប្រើប្រាស់​អាវុធ​ផងដែរ​៕​ដោយ​៖​សុខា​/sn

នាយករដ្ឋមន្ត្រី​នូវែ​លសេ​ឡង់ លោកស្រី​ចា​ស៊ីន​ដា អា​ឌឺ​ន សន្យា​ចំពោះមុខ​សភា​ថា​នឹង​អនុវត្ត​ច្បាប់​ពេញលេញ​លើ​ឧក្រិដ្ឋជន​និង​ធ្វើ​កំណែ​ទំរង់​ច្បាប់​កាន់​អាវុធ