នាយករដ្ឋមន្ត្រី​បញ្ជាក់​ជាថ្មី​អំពី​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឬ ការជួល​ឡូត៍​នេសាទ​

1096
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​បានបញ្ជាក់​ជាថ្មី​ថា​នឹងមិន​មានការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឬ​ការជួល​ឡូត៍​នេសាទ​ទៀត​ទេ​ហើយ​តំបន់​សម្បទាន​សេដ្ឋកិច្ច​ដែល​នៅ​សេសសល់​ពីមុនមក​នឹងត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ដ៏​តឹងរឹង​ក្នុងការ​អនុវត្តតាម​កិច្ចសន្យា​វិនិយោគ ។

ទិដ្ឋភាពបិទសន្និបាតកសិកម្ម

​សម្តេច​តេ​ជោ​បាន​ថ្លែង​បញ្ជាក់​បែបនេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូល​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នា​ល្ងាច​ថ្ងៃទី ២ ខែ ឧសភា​នេះ ។​

​នៅក្នុង​ឳ​កាស​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មានការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ព្រៃឈើ​ជាតិ​សំដៅ​ធានា​ឱ្យបាន​នូវ​ស្ថិរ​ភាពរឹងមាំ​លើ​ការអភិវឌ្ឍ​វិស័យ​ព្រៃឈើ​ជាតិ​យូរអង្វែង​តាមរយៈ​ការបន្ត​ពង្រឹង​និង​ពង្រីក​សហគមន៍​ព្រៃឈើ​,​ការបន្ត​ជំរុញ​ការស្តារ​ដាំ​ដុះ​ព្រៃឈើ​ឡើងវិញ​នៅលើ​ដីព្រៃ​រេច​រិល​,​ដីព្រៃ​រង​ការធ្វើ​ឤ​ជីវ​កម្ម​,​ដី​ទំនេរ​របស់​រដ្ឋ​និង​ដីព្រៃ​ដែល​បាន​ដកហូត​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​,​ការបង្កើន​ការបណ្តុះ​កូនឈើ​គ្រប់​ប្រភេទ​នៅតាម​ស្ថានីយ​សម្រាប់​ចែកចាយ​ជូន​ប្រជាជន​ដាំ​ដុះ ៕​មន​