នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ថា​នឹង​ជួប​ជាមួយ​ក្រុម​តា​លី​បង់​ក្នុង​ការជំរុញ​ការចរចា​សន្តិភាព​

321
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន់ ខាន់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កក្កដា​ថា លោក​នឹង​ជួប​ជាមួយ​ក្រុម​តា​លី​បង់ បន្ទាប់​ពី​វិលត្រឡប់​ទៅ​ប្រទេស​របស់​លោក​វិញ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់សង្គ្រាម​រយៈពេល​១៨ ឆ្នាំ​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​លោក អ៊ី​ម​រ៉ា​ន់ ខាន់ បាន​និយាយ​ដូចនេះ នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​មួយ​រប​សើ​លោក​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ជាទី​ដែល ​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​ទទួល​ជួប​លោក​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​បាន​និយាយថា លោក​ក៏​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន លោក អាស​រ៉ា​ហ្វ ហ្គានី និង​ថា​នៅ​ពេល​លោក​ត្រឡប់​ទៅ​វិញ​នោះ ” ខ្ញុំ​នឹង​ជា​ជួប​ជាមួយ​ក្រុម​តា​​លី​បង់ ហើយ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​នាំ​ពួកគេ​មក​ចូល​តុ​ចរចា​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​”​។​

​ដោយ​និយាយ​នៅ​វិទ្យាស្ថាន​អាម៉េរិក​ដើម្បី​សន្តិភាព លោក អ៊ី​ម​រ៉ា​ន់ ខាន់ បាន​និយាយថា​លោក​ត្រូវបាន​ទាក់ទង​ដោយ​ក្រុម​តា​លី​បង់​អា​ហ្វ​ហ្គានី​ស្ថាន​អ៊ីស្លាម​ជ្រុលនិយម​ប៉ុន្មាន​ខែ​​ក្រោយ បន្ទាប់​ពី​ការ​ឈ្នះ​ការបោះឆ្នោត​របស់​លោក​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨​ប៉ុន្តែ មិនបាន​ធ្វើ​ជំនួប​ទេ​នៅ​ពេលស​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​មិន​ពេញចិត្ត​នឹង​ការធ្វើ​​ដូចនេះ​ទេ​៕ដោយ៖សុខា/sn

លោក អ៊ី​ម​រ៉ា​ន់ ខាន់ ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកទីមួយ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​និង​ត្រូវបាន​ប្រធានាធិបតី​អាម៉េរិក​សុំ​អោយ​ជួយ​សម្របសម្រួល​ជាមួយ​ក្រុម​តា​លី​បង់​