នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ប្តេជ្ញា​ឆ្លើយតប​ដ៏​សមស្រប ប្រសិនបើ​ឥណ្ឌា​បើក​ការវាយប្រហារ​

339
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន់ ខាន់ បាន​និយាយថា​លោក​បាន ព្រមាន​សហគមន៍​អន្តរជាតិ​ថា​ឥណ្ឌា​អាច​បើក​ការវាយប្រហារ​ទៅលើ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​​ដោយ​ប៉ា​គី​ស្ថាន​ដើម្បី បង្វែរ​ការចាប់អារម្មណ៍​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ផ្នែក​ទឹកដី​របស់​ខ្លួន​នៃ​តំបន់ភ្នំ​ហេមពាន្ត ដែល​មាន​ជម្លោះ​នេះ​។​

លោក អ៊ី​ម​រ៉ា​ន់ ខាន់ ព្រមាន​ផ្តល់​មេរៀន​ដល់​ឥណ្ឌា

​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​នៅ​កន្លែង​ជួបជុំ​មួយ​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ លោក អ៊ី​ម​រ៉ា​ន់ ខាន់​បាន​និយាយថា​ប្រទេស​របស់​លោក​នឹង​ធ្វើ​ការឆ្លើយតប​ដ៏​សមស្រប​ទៅនឹង​​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី ប្រសិនបើ​ខ្លួន​រង​ការវាយប្រហារ​។​

​លោក អ៊ី​ម​រ៉ា​ន់ ខាន់​បាន​និយាយថា “​កងទ័ព​របស់ យើង​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​បែប​ណាមួយ​”​។​

​លោក​បាន​និយាយថា ជម្លោះ​ណាមួយ​រវាង​ប៉ា​គី​ស្ថាន​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​និង​ឥណ្ឌា​នឹង​មិន​ត្រូវបាន​កំណត់​ឬ​កើតឡើង​តែ​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​ឡើយ​។

​លោក​បាន​និយាយថា​” ពិភពលោក​ទាំងមូល​នឹងរង​ផលប៉ះពាល់​ដោយសារ​ជម្លោះ​នេះ​ហើយ​លោក​នឹង​លើកឡើង​អំពី​បញ្ហា​នេះ​នៅ​ពេល​លោក​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការ​​សហប្រជាជាតិ​នៅ​ខែក្រោយ​។​

​លោក អ៊ី​ម​រ៉ា​ន់ ខាន់ បាន​និយាយថា​ប្រជាជន​នៅ​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​កំពុង​រស់នៅ​ក្រោម​បម្រាម​គោចរ​អស់​រយៈពេល​ជិត​៤ សប្តាហ៍​មក​ហើយ គឺ​ចាប់​តាំង​រដ្ឋាភិបាល​​ក្រុង​ញូវដែលី​បន្ថយ​កំរិត​ស្វ័យភាព​របស់​តំបន់​កា​ស្មៀរ​កាលពី​ថ្ងៃទី ៥ ខែ​សីហា និង​បាន​រឹតបន្តឹង​សន្តិសុខ​ដើម្បី​ការពារ​ប្រឆាំង​អំពើ​ហិង្សា​ណាមួយ​៕ដោយ៖សុខា/sn

ក្រុមអ្នកតវ៉ា​ប៉ា​គី​ស្ថាន ដុត​រូបសំណាក​នៃ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិ​នដ្រា ម៉ូ​ឌី នៅ​ទីក្រុង Lahore កាលពី​ថ្ងៃ​សុក្រ​