នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ថា ប៉ា​គី​ស្ថាន នឹង​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មុន​ទេ

230
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក អ៊ី​រ៉ា​ន់ ខាន់ បាន​និយាយ​នៅ​កាលពី​ចន្ទ​ទី​២ ខែកញ្ញា​ថា​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​មុន​ទេ ។

​លោក អ៊ី​រ៉ា​ន់ ខាន់ បាន​និយាយ​ដូចនេះ​ចំពេល​មាន​ភាព​តានតឹង​ជា​មួយ​ជាមួយ​ឥណ្ឌា​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ញូវដែលី​បាន​ដកហូត​ឋានៈ​ពិសេស​ពី​តំបន់​កា​ស្មៀរ​នៃ​ផ្នែក​មួយ​របស់​​ខ្លួន​កាន់កាប់​។​

​លោក អ៊ី​រ៉ា​ន់ ខាន់ និយាយ​ទៅកាន់​សមាជិក​សហគម​ន៍​សាសនា​ស៊ី​ក​(Sikh) នៅ​ទីក្រុង​ឡាហ័​រ​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ ថា ” យើង​ទាំង​២ គឺជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​។ ​ប្រសិនបើ​ភាព​តានតឹង​ទាំងនេះ​កើនឡើង ពិភពលោក​អាច​ស្ថិត​ក្នុង​គ្រោះថ្នាក់ “​។​

​លោក​បាន​និយាយថា ” នឹង​គ្មាន​ការវាយប្រហារ​មុន​ពី​ខាងយើង​ឡើយ​”​។​

​ភាព​តានតឹង​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ​នៅ​តំបន់​កា​ស្មៀរ​ដែល​កម្លាំង​សន្តិសុខបា​ន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ប្រឆាំង​ក្រុម​បាតុករ​ដែល​គប់​ដុំ​ថ្ម​ហើយ​តំបន់​ជ្រលង​ភ្នំ​នៅ​តែ​ស្ថិត​​នៅក្រោម​ការ​រាំងខ្ទប់​បន្ទាប់ពី​ការសម្រេចចិត្ត​របស់​នា​យក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិ​នដ្រា ម៉ូ​ឌី​ក្នុង ការដក​សិទ្ធិ​ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​កា​ស្មៀ​ដែល​ភាគច្រើន​ជា​អ្នក​កាន់​​សាសនា​អ៊ីស្លាម កាលពី​ថ្ងៃទី ៥ ខែ​សីហា​។​

​ដោយ​ដកហូត​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ចេញពី​ឋានៈ​ពិសេស​របស់​ខ្លួន​នោះ រដ្ឋាភិបាល​ញូវដេលី​បាន​រារាំង​សិទ្ធិ​របស់​ប្រជាជន​ក្នុង​តំបន់​ហើយ​បង្កើត​ច្បាប់​ផ្ទាល់​ខ្លួន​​និង​អនុញ្ញាត​ឱ្យ​អ្នក​មិនមែនជា​អ្នកស្រុក​នៅ​ទីនោះ ទិញ​ផ្ទះ​និង​ដីធ្លី​នៅ​ទីនោះ​។​

​រដ្ឋាភិបាល​ញូវដេលី​បាន​និយាយថា​ការផ្លាស់ប្តូរ​នេះ​នឹង​ជួយ​ដល់​ការអភិវឌ្ឍន៍​របស់​តំបន់​កា​ស្មៀរ​ដើម្បី​ផលប្រយោជន៍ទាំង​អស់​គ្នា​ប៉ុន្តែ​ចំណាត់ការ​របស់​ខ្លួនេះ​បានធ្វើឱ្យ​ប្រជាជន​ជាច្រើន​ក្នុង​តំបន់​នេះ​មាន​ការ​ខឹងសម្បា​រហើយ ត្រូវបាន​ថ្កោលទោស​ដោយ​ប៉ា​គី​ស្ថាន​យ៉ាងខ្លាំង​។​

​រហូត​មកដល់ពេលនេះ លោក អ៊ី​រ៉ា​ន់ ខាន់​បាន​ផ្តោតលើ​យុទ្ធនាការ​ការទូត​ជា​សកល​មួយ ដោយ​ថ្កោលទោស​សកម្មភាព​របស់​ឥណ្ឌា​និង​ចោទប្រកាន់ លោក ណារិ​នដ្រា ម៉ូ​ឌី​ថា បាន​រំលោភ​សិទ្ធិមនុស្ស​និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​តំបន់​ជ្រលង​ភ្នំ​នោះ ។​

​លោក អ៊ី​រ៉ា​ន់ ខាន់ ក៏​ធ្លាប់បាន​និយាយ​ជា​ញឹកញាប់​ផងដែរ​ថា រាល់​បញ្ហា​ដ៏​អាក្រក់​ណាមួយ​ដែល​មិន​ត្រូវបាន​ដោះស្រាយ​រវាង​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែ​រទាំង​២​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​ពិភពលោក​៕​ដោយ​៖​សុខា​/sn

លោក អ៊ី​រ៉ា​ន់ ខាន់ និយាយ​ទៅកាន់​សមាជិក​សហគម​ន៍​សាសនា​ស៊ី​ក​(Sikh) នៅ​ទីក្រុង​ឡាហ័​រ​ភាគ​ខាងកើត​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​