នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​ន​រួចផុតជីវិត​ពី​ការប៉ុនប៉ង​ធ្វើឃាត​នៅ​តំបន់​ហ្គា​ហ្សា​

5296
ចែករម្លែក

នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​ន លោក Rami Hamdallah បានគេច​ផុតពី​ការប៉ុនប៉ង​ធ្វើឃាត​នៅ​តំបន់​កា​ហ្សា​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​ខែ​​មីនា ។ នេះ​បើ​យោងតាម​ក្រុម​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បន្ទាប់ពី​គ្រាប់បែក​បង្កប់​តាម​ដងផ្លូវ​មួយ​ដែល​ទំនងជា​តម្រង់​គោលដៅ​វាយប្រហារ​​លើ​ក្បួន​រថយន្ត​របស់លោក​នោះ បាន​បាន​ផ្ទុះ​។​

​ការវាយប្រហារ​ទៅលើ លោក Rami Hamdallah​មេដឹកនាំ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​បស្ចិមប្រទេស​ដែល​កំពុង​ដឹកនាំ​កិច្ចខិតខំ​ប្រឹង​​ប្រែង​ផ្សះផ្សា​ជាមួយ​ក្រុម​អាជ្ញាធរ​ហា​ម៉ាស​ដែលជា​ក្រុម​លេចធ្លោ​នៅ​តំបន់​ហ្គា​ហ្សា​នេះ បានកើត​ឡើង​នៅ​ថ្ងៃ​ដែល​សេត​វិមាន​គ្រោង​នឹង​​រៀបចំ​កិច្ច​ជំនួប​ស្តីពី​ស្ថានភាព​មនុស្សធម៌​នៅក្នុង​តំបន់​នេះ​។​

​មិនមាន​ក្រុម​ណាមួយ ប្រកាស​ទទួលខុសត្រូវ​ភ្លាមៗ​ចំពោះ​អ្វីដែល មន្ត្រី​សន្តិសុខ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ នៅ​តំបន់​កា​ហ្សា បាន​និយាយថា​គឺជា​ការ​​ផ្ទុះ​គ្រាប់បែក​បង្កប់​តាម​ដងផ្លូវ​។​

​ក្រុម​ហា​ម៉ា​ស់បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​នេះ​។

​ក្នុងការ​វាយប្រហារ​នេះ លោក Rami Hamdallah ទំនងជា​មិន​រងរបួស​ទេ តែ​រថយន្ត​៣​គ្រឿង​បាន​ខូចខាត​ក្នុង​ការផ្ទុះ​គ្រាប់​​បែក​នេះ ៕ដោយ៖សុខា

នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​ន លោក Rami Hamdallah

រថយន្ត​៣​គ្រឿង​បាន​ខូចខាត​ក្នុង​ការផ្ទុះ​គ្រាប់បែក នៅ​តំបន់​កា​ហ្សា កាលពី​ថ្ងៃ​អង្គារ​ទី​១៣​ខែមីនា