នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប និយាយថា អតីត​នាយករដ្ឋមន្ត្រី មហា​ធា គួរតែ​ទទួល​រង្វន់​Oscar

3267
ចែករម្លែក
  • 36
    Shares

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សាក់ បាន​បាន​ថ្កោលទោស​អតីត​នាយករដ្ឋមន្ត្រី លោក មហា​ធា មហា​ម៉ា​តចំពោះ​ការផ្លាស់ប្តូរ​ជំហរ​របស់​លោក​ជា​ញឹកញយ​នោះ​។​

​លោក ណា​ជីប រ៉ា​ហ្សាក់ បាន​និយាយថា លោក មហា​ធា មហា​ម៉ា​ត សម​នឹង​ទទួលបាន​រង្វាន់ Academy Award នេះ ចំពោះ​សកម្មភាព​” គ្មាន​គោលការណ៍​”​របស់លោក​។​

​ដោយ​និយាយ​សំដៅ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ប្រធាន​គណបក្ស​PKR​និង​ជា​មេដឹកនាំ​ប្រឆាំង​នោះ លោក ណា​ជីប រ៉ា​ហ្សាក់ បាន​និយាយថា ” លោក ​គឺជា តួ​តារា​សម្តែង​លេខ​១ ។ កាលពី​ពេល​មុន​លោក​បាន​ជេរប្រមាថ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ថា ជា​មនុស្ស​ដ៏​អាក្រក់​បំផុត​” ។​

​លោក ណា​ជីប រ៉ា​ហ្សាក់ បាន​និយាយ​នៅ​ពេល​ចាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត កាលពី​សប្តាហ៍​មុន​ថា ” ពី​មុន​ខ្ញុំ​មិន​អាច​លោក មហា​ធា មហា​ម៉ា​ត ធ្វើ​រឿង​ទាំង​នេះនោះ​​ទេ​។ គេ​ត្រូវ​មាន​គោលការណ៍ ក្នុងការ​ធ្វើ​យោ​បាយ​។ លោក បាន​ប្រើ​ពាក្យ ដែល​ខ្ញុំ​មិន​ដែល​ហ៊ាន ម្តង​ហើយ​ម្តងទៀត ។ លោក អាច​នឹង​ជួប​ជាមួយ លោក មហា​ធា នៅ​តុលាការ​ហើយ​ចាប់​ដៃ​លោក​”​។​

​លោក ណា​ជីប រ៉ា​ហ្សាក់ បាន​និយាយ​ចោទថា លោក មហា​ធា បាន​កំពុង​ត្រូវបាន​ប្រើប្រាស់​ផងដែ ដោយ ក្រុម​អ្នកប្រឆាំង ដែល​ដឹកនាំ​ដោយ​គណ​ប​ក្យ​DAP​ដើម្បី​​បំបែក​សំឡេងឆ្នោត​៕ដោយ៖សុខា/sn

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សាក់ វាយប្រហារ​គូប្រជែង​ខ្លាំង​បំផុត​របស់​លោក​នៅពេល​ការឃោនា​ចាប់ផ្តើម​