នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ ស្នើ​ជប៉ុន​ផ្តល់ប្រាក់​កម្ចីអនុគ្រោះ​

496

​ប្រទេស​ម៉ាឡេស៊ី​បានស្នើ​ឱ្យ​ជប៉ុន​ពង្រីក​កម្ចី​ប្រាក់​យ៉េន​របស់ខ្លួន​ក្នុង​ទម្រង់​កម្ចីអនុគ្រោះ​ដែល​មួយចំនួន អាច​នឹង​ត្រូវបាន​ប្រើ​ដើម្បី​ទូទាត់​ឥណទាន​ចាស់​ដើម្បី​ទប់​ចំណាយ​​លើ​ការប្រាក់​ដ៏​ខ្ពស់​។​

​នេះ​គឺជា​សំណើ​មួយ​ក្នុងចំណោម​សំណើ​ជាច្រើន​ដែល​រួមទាំង​ការបង្កើត​សាខា​នៃ​សាកលវិទ្យាល័យ​ជប៉ុន​ដែល​ត្រូវបាន​ស្នើឡើង ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ មហា​ធៀ ម៉ូ​ហា​ម៉ា​តទៅ​កាន់​សម​ភាគី​ជប៉ុន​របស់លោក​គឺ លោក ស៊ីន ហ្សូ អា​បេ នៅក្នុង​ពិធី​ជួប​សំដែង​ការគួរសម នៅ​ការិយាល័យ​របស់លោក​។​

​ដោយនិយាយ​ទៅកាន់​សារព័ត៌មាន​ម៉ាឡេស៊ី លោក មហា​ធៀ មហា​ម៉ា​ត បាន​និយាយថា សំណើ​នេះ​គឺជា​វិធី​មួយ​ក្នុងការ​ដោះស្រាយ​បំណុល​ច្រើន​របស់​ប្រទេស​នេះ​។​

​លោក​បាន​និ​យ​យា​ថា​កម្ចីអនុគ្រោះ​ដែល​ជប៉ុន​បានផ្តល់​ទ​ឱ្យ​ម៉ាឡេស៊ី​នៅពេលដែល លោក​បាន​ធ្វើជា នាយករដ្ឋមន្ត្រី​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​នោះ គឺមាន​ត្រឹមតែ ០,៧ ភាគរយ​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា “​ទោះជា​យ៉ាង​ក្តី នៅពេលនោះ សេដ្ឋកិច្ច​និង​ស្ថានភាព​ហិរញ្ញវត្ថុ​ជប៉ុន មាន​ភាពរឹងមាំ​ខ្លាំង​”​។​

​លោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ” នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន ហ្សូ អា​បេ បាន​យក់​ព្រម​ពិនិត្យមើល​សំណើ​នេះ ។​

​លោក​បាន​បន្ថែមថា ឥណទាន​អនុគ្រោះ​ទាំងនេះ​អាច​នឹង​ប្រើប្រាស់​ដើម្បី​បញ្ឈប់​ឥណទាន​ចាស់​ដែល​ការប្រាក់​ឥណទាន​នោះ មានការ​ប្រាក់​ខ្ពស់​គឺ ៦​ភាគរយ​។​

​ក្រៅពី​ទប់ទល់​ការប្រាក់​នៃ​ឥណទាន​ចាស់​នោះ លោក មហា​ធៀ មហា​ម៉ា​ត បាន​និយាយថា ឥណទាន​ជ​ប៉ុ​នេះ អាច​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផែនការអភិវឌ្ឍន៍​ដែល​ម៉ាឡេស៊ី បាន​ព្រមព្រៀង​រួចហើយ​ជាមួយ​ជប៉ុន​៕ដោយ៖សុខា/sn

លោក មហា​ធា មហាម៉ាត់ ចាប់ដៃ​ជាមួយ លោក ស៊ីន ហ្សូ អា​បេ ក្នុងអំឡុង​ពេលធ្វើ​សន្និសីទកាសែត​រួម នៅ​លំនៅដ្ឋាន​ផ្លូវការ​របស់លោក ស៊ីន ហ្សូ អា​បេ ​នៅ​ទីក្រុង​តូ​ក្យូ