នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ជួប​លោក​ជែក​ម៉ា​របស់​Alibaba

651
ចែករម្លែក

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​អញ្ជើញ​ទៅដល់​ក្រុមហ៊ុន Alibaba Group​នៅ​ក្រុង​ហាង​ចូ​វ និង​បាន​ជួប​ជាមួយ​ស្ថាបនិក​ក្រុមហ៊ុន​នេះ​លោក​​ជែក​ម៉ា​កាលពី​ថ្ងៃ​សៅ​រិ៍​ទី​១៨​សីហា​។​

​លោក​បាន​ទស្សនា​តំបន់​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន ដែល​បង្ហាញ​អំពី​បច្ចេកវិទ្យា​និង​ការអភិវឌ្ឍន៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​Alibaba​។​បន្ទាប់ពីនោះ ពួកគេ​នឹង​ជួបប្រជុំ​​ប្រហែល​១​ម៉ោង​ដើម្បី​ពី​ភា​ក្សា​អំពី​គារ​វិនិយោគ​របស់​Alibaba នៅ​ម៉ាឡេស៊ី រួមមាន​សេវា​ក្លោត​Ant Financial and City Brain​។​

​កាលពី​ខែមិថុនា​មុន Alibaba បាន​បង្កើត​ការិយាល័យ​ថ្មី​មួយ​នៅ​ម៉ាឡេស៊ី ដែលជា​ការិយាល័យ​ដំបូង​របស់​ក្រុមហ៊ុន​នៅ​អាស៊ីអាគ្នេយ៍​។​

​ម៉ាឡេស៊ី មាន​គំរោង​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ច្រើន​ឡើងមក​វិនិយោគ​ក្នុងប្រទេស​នេះ​៕