នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រិះគន់ ស៊ូ​ជី ក្នុងការ​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​

2200
ចែករម្លែក

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធៀ ម៉ូហាម៉ាត កាលពីថ្ងៃអង្គារទី១៣វិច្ឆិកា បានធ្វើការរិះគន់ធ្ងន់ៗលើមេដឹកនាំមីយ៉ាន់ម៉ា លោកស្រីអ៊ុងសាន ស៊ូជី ចំពោះការដោះស្រាយរបស់លោកស្រីនៃវិបត្តិជាតិសាសន៍មួយដែលនាំដល់ការសម្លាប់រង្គាលនិងការហូរចេញជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាជាង៧សែននាក់ទៅកាន់ប្រទេសក្បែរខាងបង់ក្លាដែស។

លោកមហាធៀបាននិយាយថា ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ បានព្យាយាម«ការពារអ្វីដែលមិនអាចការពារបិតបាំងបាន»ដើម្បីធ្វើអោយអំពើរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាទៅលើពួកអ៊ីស្លាមរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាក់ឃីន មើលទៅត្រឹមត្រូវ។«ពួកគេពិតជាជិះជាន់គាបសង្កត់លើប្រជាជនទាំងនេះដល់កំរិតសម្លាប់ពួកគេ សម្លាប់រង្គាលនិងកប់ក្នុងផ្នូរដែលជីកដោយជនរងគ្រោះ។អំពើបែបនេះអាចមាននៅសម័យបុរាណ តែសម័យទំនើបបច្ចុប្បន្ន យើងមិនធ្វើរឿងបែបណឹងទេ»។

មហាធៀបានបន្តទៀតថា ក្នុងនាមជាអតីតអ្នកទោសនយោបាយ លោកស្រីស៊ូជីគួរយល់អំពីទុក្ខសោកនេះ៕ដោយ៖វាសនា

មហាធៀ បានរិះគន់ស៊ូជី នៅមុនមេដឹកនាំទាំង២ឈរជិតគ្នាក្នុងជំនួបកំពូលអាស៊ាននៅសិង្ហបុរីកាលពីថ្ងៃអង្គារ