នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បើករថយន្ត​ជូន​ដំណើរ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​

1341
ចែករម្លែក

​លោក ចូកូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ម៉ាឡេស៊ី បាន​ទទួល​ការជូន​ដំណើរ​ដោយ​ផ្ទាល់​និង​ពិសេស កាលពី​ថ្ងៃ​សុក្រ​ទី​៩​ខែ​សីហា នៅពេល​រូបលោក ​ត្រូវ​បាន​បើករថយន្ត​ជូន​ដំណើរ​ដោយ​ផ្ទាល់​ពី​សំណាក់ លោក មហា​ធៀ មហា​ម៉ា​ដ នាយករដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី នៅក្នុង​រថយន្ត​ផលិត​នៅ​ម៉ាឡេស៊ី​Proton Persona ពណ៌​ក្រហម ​ទៅកាន់​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​មួយ​នៅ​វិមាន​Seri Perdana​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​។​

​មេដឹកនាំ​ទាំង​២​បាន​ចាក​ចេញ​ដំណើរ​ដោយ​ជិះ​រថយន្ត​ដែល​ផលិត​ដោយ​ម៉ាឡេស៊ី​នេះ​ចេញពី​ការិយាល័យ​នាយករដ្ឋមន្ត្រី នៅ​អគារ​Perdana Putra ជា​ទីកន្លែង​ដែល​ពួកគេ​​បាន​ជួប​ពិភាក្សា​គ្នា​។ ពួកគេ​ក៏​បាន​ធ្វើ​ពិធី​សូត្រធម៌​កាល​ថ្ងៃ​សុក្រ​ផងដែរ​។​

​ដោយ​លើកឡើង​អំពី​ដំណើរ​ទស្សនកិច្ច​លើក​ទីមួយ​នៅ​ម៉ាឡេស៊ី​កាលពី​៤​ឆ្នាំ​កន្លង​ទៅ​នោះ លោក ចូកូ វី​ដូ​ដូ បាន​សរសេ​រលើ​Facebook ថា ” នេះ​ជា​លើក​ទី​២​ហើយ​ដែល ខ្ញុំ​​បាន​ទទួល​កិត្តិយស​ក្នុងការ​អង្គុយ​ក្នុង​រថយន្ត​ដែល​បើក​ដោយ លោក មហា​ធៀ មហា​ម៉ា​ដ “​។

​លោក ចូកូ វី​ដូ​ដូ បាន​និយាយ​ដូចនេះ នៅពេលដែល លោក មហា​ធៀ មហា​ម៉ា​ដ បាន​អញ្ជើញ​លោក​ឱ្យ​បើក​សាកល្បង​រថយន្ត Proton Persona ផងដែរ​។​

​កាលពី​ពេលមុន​នេះ លោក ចូកូ វី​ដូ​ដូ បាន​និយាយថា មាន​បញ្ហា​សំខាន់ៗ​ជាច្រើន​ដែល​នឹង​លើក​មក​ពិភាក្សា​ជាមួយ​លោក​មហា​ធៀ មហា​ម៉ា​ដ ក្នុងអំឡុង​ទស្សនកិច្ច​នេះ​​ដែល​រួម​ទាំង សុខុមាលភាព​របស់​ក្រុមកម្មករ​ឥណ្ឌូនេស៊ី​នៅ​ម៉ាឡេស៊ី ប្រតិបត្តិការ​ព្រំដែន​និង​បញ្ហា​ប្រេងដូង​ដែល​ប្រទេស​ទាំង​២​នេះ​ជា​ប្រទេស​ផលិត​ប្រេងដូង​ដ៏​ធំជាងគេ​​នៅលើ​ពិភពលោក​។​

​លោក ចូកូ វី​ដូ​ដូ បាន​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​ប្រទេស​នេះ​៕​ដោយ​៖​សុខា​/sn

លោក ចូកូ វី​ដូ​ដូ (​រូប​ស្តាំ​) ត្រូវ​បាន​បើករថយន្ត​ជូន​ដំណើរ​ដោយ​ផ្ទាល់​ដោយ លោក មហា​ធៀ មហា​ម៉ា​ដ ក្នុងអំឡុង​ទសន្សកិច្ច​នៅ​ម៉ាឡេស៊ី​