នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចំណាយពេល​ដឹក​ឧ​ត្ត​ម​ភរិយា​ដើរលេង​ជុំវិញ​ក្រុង​គូ​ឡា​ឡាំ​ពួ​

365
ចែករម្លែក

ទីភ្នាក់ងារសារព័ត៌មាន Bernama បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​មហា​ធៀ មហាម៉ាត់​បាន​ឈប់សម្រាក​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ណាត់​ដើរលេង​ជាមួយ​ឧ​ត្ត​ម​ភរិយា​របស់លោក គឺ​បណ្ឌិត ហា​ស្មា មហាម៉ាត់ អា​លី នៅ​ជុំវិញ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​

​រូបថត​ជាច្រើន​សន្លឹក​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ លោក​មហា​ធៀ​អាយុ ៩៤ ឆ្នាំ​កំពុង​បើកបរ​រថយន្ត Proton ទៅកាន់​រដ្ឋធានី​សហព័ន្ធ​មួយ​នេះ​ជាមួយ​ប្រពន្ធ​របស់គាត់​អាយុ ៩៣ ឆ្នាំ​។​

​លោក​បណ្ឌិត​មហា​ធៀ​និយាយ​នៅក្នុង​សារ​បង្ហោះ​លើ​គណនី Instagram របស់គាត់​កាលពី​ថ្ងៃទី​២៣​វិច្ឆិកា​ថា “​ខាន​យូរណាស់​ហើយ (​ខ្ញុំ​) ដឹក​ហា​ស្មា​ទៅលេង​នៅ​គូ​ឡា​ឡាំ​ពួ​”​។​

Bernama បាន​រាយការណ៍​ថា ប្តី​ប្រពន្ធ​មួយគូ​នេះ​ក៏​ឈប់​ពិសា​អី​នៅ​ហាង​មួយ ដែល​គេ​ជឿថា​ស្ថិតនៅក្នុង​សង្កាត់​ចា​ឡាន់​ប៊ូ​គីត​ប៊ី​ន​តាំង​។​

​រូបថត​បង្ហោះ ៣ សន្លឹក​និង​វីដេអូ​របស់លោក​មហា​ធៀ​មាន​អ្នក​ចុច Like ជាង ៥៥.០០០ និង​មតិយោបល់​ជាង ២.០០០ ពី​សំណាក់​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​៕ ដោយ៖ កញ្ញាដាលីស