នាយករដ្ឋមន្ត្រី​យូ​ហ្គោ​ស្លា​វី និង​ប្រពន្ធ​បាន​ស្លាប់ ដោយសារ​ធ្លាក់​យន្តហោះ​

320

​លោក ហ្សេ​ម៉ា​ល ប៊ី​ហ្សេ​ដិ​ក (Dzemal Bijedic) គឺជា​អ្នកនយោបាយ កុ​ម្មុយ​និ​ស្ត​ប៊ូ​ស្ន៊ី និង​ជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​យូ​ហ្គោ​ស្លា​វី​ពី​ឆ្នាំ ១៩៧១ រហូតដល់​គាត់​ទទួលមរណភាព​នៅ​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​១៩៧៧ ។​
​ ​
​បន្ទាប់ពី​ការរំដោះ​ជាតិ គាត់ បាន​បំពេញ​តួនាទី​ភារកិច្ច​ជាច្រើន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការទទួលខុសត្រូវ ក្នុង​ទីក្រុង Mostar ដែល​ដី​បូ​ស្ន៊ី​នៅ​សម័យ​នោះ និង​ប្រទេស​យូ​ហ្គោ​ស្លា​វី ។​
​ ​
​លោក​ត្រូវបាន​គេ​ដឹងថា គឺជា អ្នកនយោបាយ​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការប្រកាស ជា​ឱឡារិក ថា​ម៉ូ​ស្លី​ម​ដែលជា​ប្រជាជាតិ​ដ៏​សំខាន់ មួយ​របស់​ប្រទេស​យូ​ហ្គោ​ស្លា​វី​។

​នៅ​ថ្ងៃទី​១៨​ខែមករា ឆ្នាំ​១៩៧៧ លោក​និង​ភរិយា​របស់លោក គឺ​លោក ស្រី រ៉ា​ហ្សី​ហ្សា ព្រមទាំង​មនុស្ស ៦​នាក់ ផ្សេងទៀត​ត្រូវបាន​ស្លាប់​នៅពេលដែល យន្តហោះ​២៥​កៅអី​របស់​ពួកគេ​ធ្លាក់ នៅលើ​ភ្នំ Inac នៅ​ជិត​ទីក្រុង ក្រ​សេ​វូ (KreEevo) ទឹកដី​នៃ​ប្រទេស​បូ​ស្ន៊ី​សម័យ បច្ចុប្បន្ន ពីមុន​ជា​អតីត​រដ្ឋ​សហព័ន្ធ​នៃ ប្រទេស​យូ​ហ្គោ​ស្លា​វី ។ យន្តហោះ​បាន ចេញដំណើរ​ពី​មូលដ្ឋាន​ទ័ពអាកាស Batajnica នៅក្នុង​ទីក្រុង បែ​ល​ហ្គ្រា​ត ដោយ​សំដៅទៅ​ទីក្រុង​សាវ៉ា​ហ្សេ​វូ ។ នៅពេលដែល​វា​ធ្លាក់​ទំនង​ដោយសារតែ​លក្ខខណ្ឌ អាកាសធាតុ​អាក្រក់ ប៉ុន្តែ អ្នក​ទ្រឹស្តី​សមគំនិត​ក្បត់​បាន​បង្ហាញថា ការធ្លាក់​នេះ​គឺ​មិនមែន​បណ្តាលមកពី អាកាសធាតុ​ឡើយ ប៉ុន្តែ​វា​អាចជា លទ្ធផល​នៃ​អំពើ​ទុច្ចរិត​ធ្វើ​ដោយ​គូប្រជែង សញ្ជាតិ​ស៊ែ​ប៊ី​របស់គាត់​។​

​ការរីក​ច​ម្រី​ន​មួយ​ដ៏​សំខាន់​នៅ ក្នុង​វិស័យសេដ្ឋកិច្ច​របស់​ទីក្រុង​ហេ​ហ្សេ​ហ្គោ វី​ណា កាល​នៅក្រោម​ការ ដឹកនាំ​របស់ គាត់​លោក​បានធ្វើការ​នៅលើ​ការពង្រឹង នៃ​ភាពជា​រដ្ឋ​របស់​ប្រទេស​បូ​ស្ន៊ី ហើយ គាត់​គឺជា​អ្នក​កសាង​និង​ជា​ស្ថាបនិក​ដែល មាន​គុណូបការៈ​បំផុត​របស់​ប្រទេស​នេះ​។
​ ​
​បន្ទាប់ពី​ការស្លាប់​នេះ ការ ចងចាំ​នៅតែមាន​ជានិច្ច​នៅក្នុង​ទីក្រុង កំណើត Mostar របស់គាត់​ដោយសារ តែ​លោក​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន នៅ​ទីក្រុង​នោះ ៕ ប្រែ​សម្រួល​: ផល្លារ​