នាយករដ្ឋមន្ត្រី​លី​៖ អាស៊ាន​ធ្វើការ​ឆ្ពោះទៅរក​សមាហរណកម្ម​សេដ្ឋកិច្ច ខណៈដែល​អារម្មណ៍​ពិភពលោក​ផ្សេង​

1609
ចែករម្លែក
  • 18
    Shares

​នាយករដ្ឋមន្ត្រី លី សៀន​លុង របស់​សិង្ហ​បុរី កាលពី​ថ្ងៃ​សុក្រ​ទី​១៦​មីនា​បាន​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស្តង់ដា​ឌីជីថល អាស៊ាន​-​អូស្ត្រាលី ដោយបាន​ហៅ​វា​ថា​«​ជំហាន​ដំបូង​ល្អ​ណាស់​នៅក្នុង​ការអភិវឌ្ឍន៍​ស្តង់ដា​ឌីជីថល​។​

​លោក​បាន​និយាយថា ការងារ​នេះ​នឹង​ជួយ​សម្រួល​ពាណិជ្ជកម្ម​និង​កាត់បន្ថយ​សោហ៊ុយ​ធុរកិច្ច​នៅ​ទូទាំង​អាស៊ាន​និង​អូស្ត្រាលី និយាយ​ដោយ​​ឡែក​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​(SMEs)​។​

​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​ប្រកាសឡើង​ដោយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ា​ល​ខូ​ម ធឺ​ន​ប៊ុល នៅ​សន្និសីទ​SMEs មួយ​ក្រៅ​ជំនួប​​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​ជា​លើកដំបូង​។​វា​ស្របគ្នា​នឹង​កិច្ចព្រមព្រៀង​លើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​ដែល​អាស៊ាន​កំពុង​ព្យាយាម​​ធ្វើ​។​

​ថ្លែង​ក្នុងនាម​ជា​ប្រធាន​អាស៊ាន លោក​លី​បាន​ផ្តោ​ល​លើ​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​អាស៊ាន ដោយបាន​និយាយ​យោង​ដល់​សេវា​ធ្វើដំណើរ​​ដ៏​ជោគជ័យ​របស់​ក្រុមហ៊ុន​Grab និង Go-Jek​ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី​និង​ឥណ្ឌូនេស៊ី​រៀងៗ​ខ្លួន ដើម្បី​ជា​ឧទាហរណ៍​។​

​បើតាម​លោក​លី អាស៊ីអាគ្នេយ៍ ក៏​ជា​កន្លែង​ប្រជុំ​ដោយ​ជំនួញ​ទើប​បើក​រកស៊ី​តែ​ស្វាហាប់ យោបល់​អំពី​ទុនវិនិយោគ​និង​ឱកាស​ធុរកិច្ច ហើយ​​វា​នៅតែ​គួរអោយ​ទាក់ទាញ​និង​រីកធំឡើង​យ៉ាង​ឆាប់រហ័ស​។​

​នៅ​សន្និសីទ លោក​លី​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​SMEs​ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ក្បាលម៉ាស៊ីន​កំណើន ជាពិសេស​នៅក្នុង​តំបន់​​កំពុងអភិវឌ្ឍន៍​ដូច​អាស៊ាន​។​

​សហគ្រាស​ធុន​តូច​និង​មធ្យម​SMEs​នេះ ផ្សំ​បាន​ពាក់កណ្តាល​នៃ​ផលទុន​សរុប​របស់​ស​មា​ជិ​ក​អាស៊ាន និង​ជា​ប្រភព​ការងារ​ក្នុង​តំបន់​​យ៉ាងតិច​ក៏​ពាក់កណ្តាល​ដែរ​។​

​លោក​លី​បាន​បន្ថែមថា ហេតុ​ដូច្នេះហើយ​បានជា​រដ្ឋាភិបាល​ជាច្រើន​តាំងចិត្ត​ជួយ​SMEs​អោយ​រីកចំរើន​។​

​ចុងបញ្ចប់​លោក​លី​បាន​និយាយថា​«​អាស៊ាន​បន្ត​ធ្វើការ​ឆ្ពោះទៅ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​។​អារម្មណ៍​ពិភពលោក​អាចធ្វើ​ដំណើរ​បញ្ច្រាស​​ទិស​នេះ តែ​ក្នុង​អាស៊ាន​និង​អាស៊ីអាគ្នេយ៍ យើង​កំពុង​ព្យាយាម​បំផុត​ដើម្បី​ពង្រឹង​សមាហរណកម្ម និង​ការពឹង​គ្នា​ទៅវិញទៅមក ធ្វើការ​​រួមគ្នា ធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​និង​ការបើកចំហ​ទីផ្សារ ព្រមទាំង​រួមរស់​ជាមួយនឹង​ការ​មានបាន​ជាមួយគ្នា​»៕​ដោយ​៖​វាសនា​