នាយករដ្ឋមន្ត្រី​វៀតណាម​ស្នើឱ្យ​បញ្ឈប់​ការអភិវឌ្ឍ​សំណង់​ខ្ពស់ៗ​នៅ​ហាណូយ និង ហូជីមិញ​

1217
ចែករម្លែក

​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន សួន​ភុ​ក បានស្នើ​សុំឱ្យ​ទីក្រុង​ហាណូយ​និង​ទីក្រុង​ហូជីមិញ បញ្ឈប់​ការអភិវឌ្ឍ​អគារ​ខ្ពស់ៗ ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ក្នុងការ​លុបបំបាត់​ការកកស្ទះ​ចរាចរណ៍​។​

​រដ្ឋាភិបាលកណ្តាល​កាលពីមុន បានចេញ​សេចក្តីសម្រេច​លេខ ១៦ កាលពី​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៨ ដែល​បាន​គូសបញ្ជាក់​ពី​វិធានការ​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​ទីក្រុង​ធំៗ​ទាំងពីរ​នេះ​។​

​ទោះយ៉ាងណា ស្ថានភាព​ចរាចរណ៍​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន ដែល​ជំរុញ​ឱ្យ​ក្រុមមន្ត្រី​ស្វែងរក​វិធីសាស្ត្រ​ម៉ឺងម៉ាត់​ជាងនេះទៀត​។​

​នាយករដ្ឋមន្ត្រី​ភុ​ក​បានប្រគល់​ភារកិច្ច​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ការចេញ​ពង្រាង​សេចក្ដីសម្រេច​ថ្មី​មួយ​ដើម្បី​ជំនួស​សេចក្តីសម្រេច​លេខ ១៦​។​

​យោងតាម​ប្រមុខ​រដ្ឋាភិបាល​វៀតណាម​បានឱ្យដឹងថា ឯកសារ​ថ្មី​នេះ​គួរតែ​រួមបញ្ចូល​នូវ​វិធានការ​ដូចជា បញ្ឈប់​ការសាងសង់​អគារ​ខ្ពស់ៗ និង​អគារ​នៅក្នុង​តំបន់​សម្បូរ​មនុស្ស​រស់​នៅ ខណៈ​អភិវឌ្ឍ​តំបន់​ទីក្រុង​រណប​ស្របពេល​ដំណាលគ្នា​។​

​ថ្ងៃ​ផុតកំណត់​សម្រាប់​សេចក្តីព្រាង​នៃ​សេចក្តីសម្រេច​ថ្មី​នេះ នឹងត្រូវ​ដាក់ជូនទៅរ​ដ្ឋា​ភិ​បាល​កណ្តាល​នៅ​ថ្ងៃទី ៣០ ខែមិថុនា​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​វៀតណាម​ស្នើឱ្យ​បញ្ឈប់​ការអភិវឌ្ឍ​អគារ​ខ្ពស់ៗ​នៅ​ហាណូយ និង ហូជីមិញ