នាយករដ្ឋមន្ត្រី​ស្តីទីៈ ជនបរទេស​នៅ​​ខេត្ត​ព្រះសីហនុ​មាន​ជាង​៧​ម៉ឺន​នាក់ ចិន​ច្រើនជាងគេ​

1235
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​បាន​ថ្លែង​បញ្ជាក់ថា នៅ​ខេត្ត​ព្រះ​សីហនុ មាន​ជនបរទេស​ច្រើន​ជាតិ​សាសន៍​ជាច្រើន ដែល​មកដល់ពេលនេះ គឺ​មិនតិចជាង ៧​ម៉ឺន​នាក់ ។ជាពិសេស​ជនជាតិ​ចិន​ច្រើនជាងគេ​។

យករដ្ឋមន្ត្រី​ស្តីទីៈ ជនបរទេស​នៅ​​ខេត្ត​ព្រះសីហនុ​មាន​ជាង​៧​ម៉ឺន​នាក់ ចិន​ច្រើនជាងគេ​

សម្តេច​ក្រឡាហោម បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​នៅ​កំពង់សោម មានការ​វិនិយោគ អភិវឌ្ឍន៍ មាន​ភ្ញៀវទេសចរ​បរទេស​ច្រើន​ដោយ​គំហុក មិនតិចជាង​៧​ម៉ឺន​នាក់​ទេ ជាពិសេស​ជនបរទេស​ច្រើន​សាសន៍។ ជាពិសេស​ចិន​ច្រើនជាងគេ ជនបរទេស​តែងមាន​អ្នក​ល្អ និង​មិនល្អ​”​។​

​ការ​​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អគ្គនាយក និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយ​នគរបាល​ជានខ្ពស់ នៃ​ក្រសួងមហាផ្ទៃ កាល​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​៕សរន