នាយករដ្ឋមន្ត្រី​ស្តីទី​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​របស់​ប៉ូលិស​

362
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ លើក​ទី​៣ រយៈពេល​០៥​ឆ្នាំ (២០១៩-២០២៣) របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩​។ កិច្ចប្រជុំ​នេះ ដោយមាន​ការចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គ​ស្នងការរង និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ លើក​ទី​៣ រយៈពេល​០៥​ឆ្នាំ (២០១៩-២០២៣) របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ហើយ​ផែនការ​យុទ្ធសាស្ត្រ​មិនទាន់​សម្រេច​នៅឡើយ​ទេ​។

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា “​សេចក្តីព្រាង​ផ្តោតទៅលើ​បញ្ហាសំខាន់​សម្រាប់​ផែន​ការយ​យុទ្ធសាស្ត្រ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ គឺ​ការធានា​សន្តិសុខ​ជាតិ ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី ការធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ការពារ​សមិទ្ធិផលរ​បស់​ជាតិ និង​ការបម្រើ​ប្រជាពលរដ្ឋ​ដោយ​ភក្តីភាព នេះ​ជា​យុទ្ធសាស្ត្រ​របស់​នគរបាល​ជាតិ​”​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថា នៅក្នុង​កិច្ចប្រជុំ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានធ្វើការ​ជម្រាបជូន​សម្តេច​ក្រឡាហោម ស ខេង ពាក់ព័ន្ធ​និង​យុទ្ធសាស្ត្រ​និ​មួយៗ អំពី​គោលបំណង និង​យុទ្ធសាស្ត្រ​ជារួម និង​បាន​រាយការណ៍​សង្ខេប​អំពី​មូលហេតុ នៃ​ការកសាង​យុទ្ធសាស្ត្រ អំពី​ចក្ខុវិស័យ​យុទ្ធសាស្ត្រ បេសកកម្ម និង​ទិសដៅ​យុទ្ធសាស្ត្រ​៕ ល​